Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជុងអ៊ុន ដឹកនាំសមយុទ្ធដ៏ធំ ដើម្បីជាការឆ្លើយតបយ៉ាងតឹងតែង ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ថ្មីរបស់យូអិន

  • Print

ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធ យោធាដ៏ធំមួយ ដោយមេដឹកនាំ របស់ខ្លួន លោក គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យ ដោយផ្ទាល់ ស្របពេល ដែលប្រទេស ដ៏ឯកោមួយនេះ

ប្ដេជ្ញាធ្វើការឆ្លើយតប យ៉ាងតឹងរឹង ចំពោះការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចថ្មី របស់អង្គការ សហរប្រជាជាតិ សមយុទ្ធនេះ តាមសេចក្តី រាយការណ៍ ត្រូវបានធ្វើឡើង ត្រឹមតែ ១ថ្ងៃ បន្ទាប់ពីអង្គការ សហប្រជាជាតិ បានប្រកាស ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើ កូរ៉េខាងជើង ព្រោះតែការធ្វើ តេស្តអាវុធនុយក្លេអ៊ែ កាលពីខែកញ្ញា ដោយបន្ថែម លើការបិទ នូវលំហូចូល នៃសាច់ប្រាក់ នៅមានកំហិត ជាច្រើនទៀត ត្រូវបានដាក់លើការ នាំចេញនូវធ្យូងថ្ម ដែលជាប្រភពចំណូល ចម្បងរបស់ប្រទេស និងសម្ភារៈដទៃទៀត ដែលមាន ន័យពាក់ព័ន្ធ នឹងកូរ៉េខាងជើង ។

គួរបញ្ជាក់ផងដែរថា ទណ្ឌកម្ម សេដ្ឋកិច្ចថ្មីនេះ ត្រូវបានអនុម័ត ជាឯកច្ឆន្ទ ដោយសមាជិក ក្រុមប្រឹក្សាទាំង១៥ បន្ទាប់ពីការចរចារ ដ៏តឹងរឹងអស់កាល ៣ខែ ជាមួយនឹង ប្រទេសចិន ដែលជាសម្ពន្ធមិត្ត ផ្នែកជំនួញ ដ៏ជិតស្និទ្ ធរបស់កូរ៉េខាងជើង ៕