Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះឃើញកម្ទេចឧទ្ធម្ភាគចក្រយោធាឥណ្ឌូណេស៊ី ដែលបាត់ដំណឹងនោះហើយ ដោយអាកាសយានិកម្នាក់នៅរស់ ប៉ុន្តែទាហានបីនាក់ទៀតស្លាប់

  • Print

ហ្សាការតា៖ ឧទ្ធម្ភាគចក្រយោធា ឥណ្ឌូណេស៊ី ដែលបានបាត់ដំណឹង និង ត្រូវគេសង្ស័យថា បានធ្លាក់អស់ រយៈពេល បីថ្ងៃហើយនោះ ត្រូវបានគេរកឃើញហើយ ដោយអាកាសយានិក ត្រូវបានគេជួយសង្រ្គោះ ទាំងនៅរស់រានមានជីវិត ខណៈជាអកុសល្យ សហសេវិកបីនាក់ ដែលរួមដំណើរជាមួយគ្នា បានស្លាប់ និង ម្នាក់ទៀត កំពុងបន្តបាត់ខ្លួន នៅឡើយ។

នេះបើតាម មន្រ្តីយោធា នៃប្រទេសឥណ្ឌូណេស៊ី ដែលបានចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ អ្នកនាំពាក្យកងទ័ព ជើងគោក នៃប្រទេសឥណ្ឌូណេស៊ី លោក Sabrar Fadhilah បានឲ្យដឹងថា ពីឡុត ដែលបានទទួលរងរបួស ត្រូវបានភា្នក់ងារ ជួយសង្រ្គោះប្រទះឃើញ ជាមួយនិង ឧទ្ធម្ភាគចក្រធុន Bell 412 កាលពីថ្ងៃ អាទិត្យសប្តាហ៍មុន នៅជំរាលភ្នំនៃ ខេត្ត North Kalimantan ក្រោយពេលដែលវា បានធ្លាក់កាលពី ថ្ងៃព្រហស្បតិ៍ ខណៈពេលដែល កំពុងដឹកជញ្ជូន បរិក្ខាផ្គត់ផ្គង់ ទៅកាន់ មូលដ្ឋានយោធា នៅឯតំបន់ ដាច់ស្រយ៉ាលមួយកន្លែង លើកោះ Boneo ក្បែរព្រំដែន ភាគខាងជើងជាប់ នឹង ប្រទេសម៉ាឡេស៊ី។

ចំណែកឯ មកដល់ថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមរុករក ក៏បានប្រទះឃើញ សាកសពនាយទាហាន ចំនួនបីរូបទៀត ហើយអំឡុងពេលនេះ គេកំពុងតាមស្វែងរក ជនទីប្រាំ ដែលកំពុង បន្តបាត់ខ្លួននៅឡើយ។ គួរបញ្ជាក់ថា ករណីនេះ គ្រាន់តែជាគ្រោះថ្នាក់ ធ្លាក់យន្តហោះយោធា ថ្មីមួយទៀត សម្រាប់ ប្រទេសឥណ្ឌូណេស៊ី តែប៉ុណ្ណោះ ដោយកាលពីខែមីនា កន្លងទៅ មនុស្សចំនួន១២នាក់ បានស្លាប់ភ្លាមៗ នៅពេលដែល ឧទ្ធម្ភាគចក្រយោធា មួយគ្រឿងដូចគ្នា បានធ្លាក់ ដោយសារតែ អាកាសធាតុ ដ៏អាក្រក់នៅលើកោះ Sulawesi ភាគកណ្តាលប្រទេស។

បន្ថែមពីខាងលើ នេះទៀត គ្រោះថ្នាក់ផ្លូវអាកាស ដ៏អាក្រក់បំផុត នៅក្នុងប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយនេះនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ គឺកាលពីខែ មិថុនា ឆ្នាំ២០១៥ នៅពេលដែល យន្តហោះធុនធំ Hercules C-130 របស់កងទ័ពជើងអាកាស ឥណ្ឌូណេស៊ី បានធ្លាក់ទៅកាន់ ទីប្រជុំជនមួយកន្លែង ក្នុងទីក្រុង Medan ហើយបានសម្លាប់ មនុស្សដល់ទៅ ១៧២នាក់ និង បានបង្កការ បំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ៕

ដកស្រង់ពី៖ Fresh News