Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពហ្វីលីពីន បើកការវាយលុក ទៅលើសកម្មប្រយុទ្ធ ដែលពាក់ព័ន្ធនឹងពួក ISIS

  • Print

ហ្វីលីពីន ៖ កងទ័ពហ្វីលីពីន បានបើកការ វាយលុកដ៏ធំ ទៅលើសកម្មប្រយុទ្ធ ដែលពាក់ព័ន្ធនឹងពួក ISIS ដែលធ្លាប់បានអនុវត្ត ការវាយប្រហារគ្រាប់ បែកពិឃាដ នៅទីក្រុង Davao ធ្វើឲ្យមានមនុស្ស១៥នាក់ស្លាប់ កាលពីខែកញ្ញា កន្លងទៅ ហើយបច្ចុប្បន្ននេះ សកម្មប្រយុទ្ធ នៃក្រុម Maute កំពុងតែស្ថិតក្រោម ការឡោមព័ទ្ធ នៅទីក្រុង Butig ក្នុងខេត្ត Lanao del Sur ។

គេហទំព័រ ពត៌មាន អង់គ្លេស Ibtimes បានចុះផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានសកម្មប្រយុទ្ធ ១១នាក់ហើយ បានស្លាប់ និងជាច្រើននាក់ ទៀត ត្រូវគេជឿថា កំពុងលាក់ខ្លួន នៅទីផ្សេងៗគ្នា រួមទាំងសាលា អ៊ីស្លាមមួយ នៅភាគខាងត្បូងទីក្រុង Butig ដែលពីមុន ជាទីកាន់កាប់ របស់ពួកសកម្មប្រយុទ្ធ ប៉ុន្តែត្រូវកងទ័ព ប្រដាប់អាវុធ វាយដណ្ដើមបាន ។

ការវាយលុក របស់ទ័ពជើងគោក ទទួលបានការគាំទ្រ ដោយយន្តហោះ ទម្លាក់គ្រាប់បែក ស្របពេល ដែលយោធា កំពុងតាមប្រមាញ់ មេដឹកនាំ សំខាន់ៗពីររូប គឺ Omarkhayam និង Abdullah Maute ហើយឧទ្ធម្ភាគចក្រ បានហោះឆ្វែល ចុះឡើងលើទីក្រុង ព្រមទាំងវាយប្រហារ ដោយគ្រាប់រ៉ុកកែត ដើម្បីបោសសម្អាត សកម្មប្រយុទ្ធ ។ តាមសេចក្តីរាយការណ៍ កងទ័ពជំនួយជាច្រើន ត្រូវបានបញ្ជូន ទៅកាន់ទី ក្រុងឡោមព័ទ្ធ ហើយទាហានពីរនាក់ បានរងរបួស ក្នុងពេលប្រយុទ្ធគ្នា ៕

ដកស្រង់ពី៖ដើមអម្ពិល