Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក ស្នើអ៉ីសា្រអែលអនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម ចូលគោរពបូជានៅព្រះវិហារ Al-Aqsa អំឡុងពិធីបុណ្យរ៉ាម៉ាឌន

  • Print

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានស្នើទៅកាន់អ៉ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម អាចទៅគោរពបូជានៅឯព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ៊្សេរុយសាឡិម អំឡុងពិធីបុណ្យរ៉ាម៉ាឌន បន្ទាប់ពីរដ្ឋមន្រ្តីស្តាំនិយមអ៉ីសា្រអែលមួយចំនួន លើកជាសំណើរហាមឃាត់ពលរដ្ឋប៉ាឡេស្ទីនមកពីតំបន់ West Bank សម្រាប់ការចូលទៅគោរពបូជានៅទីនោះ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ អ្នកនាំពាក្យក្រសួងការរបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា «ករណីពាក់ព័ន្ធនឹងព្រះវិហារ Al-Aqsa យើងបន្តជំរុញឱ្យអ៉ីស្រាអែលជួយសម្របសម្រួល ដល់អ្នកដែលគោរពបូជាដោយសន្តិភាព អំឡុងពេលបុណ្យរ៉ាម៉ាឌន ស្របតាមការអនុវត្តកន្លងមក»។

លោក Miller បានបន្ថែមថា «វាមិនគ្រាន់តែជារឿងដែលត្រូវធ្វើនោះទេ តែវាជាសេរីភាពនៃជំនឿសាសនារបស់មនុស្សគ្រប់រូប ដែលត្រូវតែប្រកាន់ខ្ជាប់ និងមានសិទ្ធិពេញលេញ ប៉ុន្តែវាក៏ជាបញ្ហាដែលពាក់ព័ន្ធដោយផ្ទាល់ចំពោះសន្តិសុខអ៉ីសា្រអែលដែរ។ យ៉ាងនេះក្តី វាមិនមានប្រយោជន៍អ្វីទេដែលអ៉ីស្រាអែល ត្រូវធ្វើឱ្យមានភាពតានតឹងក្នុងតំបន់ West Bank ឬនៅទូទាំងតំបន់នោះ»។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានកំណត់លក្ខខណ្ឌដើម្បីចូលមកធ្វើការគោរពបូជា នៅក្នុងទីក្រុងហ៊្សេរុយសាឡិមអំឡុងពិធីបុណ្យរ៉ាម៉ាឌន ដែលជាខែដ៏ពិសិដ្ឋរបស់ពលរដ្ឋកាន់សាសនាឥស្លាម ហើយចាប់ផ្តើមនៅថ្ងៃទី១០ ឬថ្ងៃទី ១១ ខែមីនា អាស្រ័យទៅលើប្រតិទិនតាមច័ន្ទគតិ៕

ដកស្រង់ពី៖ Fresh News