Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់ថា មិនមានការបង្កើនការដាក់ពង្រាយកងទ័ព ទៅកាន់កោះស្ថិតនៅទល់មុខចិនឡើយ

  • Print

ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បាននិយាយថា តៃវ៉ាន់ មិនបានបង្កើនការដាក់ពង្រាយកងទ័ព ទៅកាន់កោះដែលស្ថិតនៅទល់មុខចិននោះទេ ហើយស្ថានភាពយោធានៅជុំវិញតៃវ៉ាន់ ក៏មិនមានអ្វីខុស ប្រក្រតីនោះដែរ។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីជាប្រចាំក្នុងទីក្រុងតៃប៉ិ មន្ត្រីស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា មិនមានអ្វីខុសប្រក្រតីនៅក្នុងសកម្មភាពយោធាចិននៅក្បែរកោះតៃវ៉ាន់នោះទេ។ចំណែក មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ម្នាក់ទៀត ក៏បានបន្ថែមដែរថា តៃវ៉ាន់ មិនបានបង្កើនការដាក់ពង្រាយកងទ័ព ទៅកាន់កោះស្ថិតនៅទល់មុខចិន ដូចជាកោះ Matsu និងកោះ Kinmen ឡើយ។

សូមបញ្ជាក់ថា ឆ្មាំសមុទ្រចិនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានចាប់ផ្ដើមការល្បាតជាប្រចាំនៅជុំវិញកោះ Kinmen គ្រប់គ្រងដោយតៃវ៉ាន់ បន្ទាប់ពីជនជាតិចិន២នាក់ បានស្លាប់ ក្នុងពេលព្យាយាមរត់គេចពីឆ្មាំ សមុទ្រតៃវ៉ាន់ បន្ទាប់ពីទូករបស់ពួកគេចូលក្នុងដែនទឹកហាមឃាត់។

កាលពីថ្ងៃចន្ទនេះដែរ ឆ្មាំសមុទ្រចិន បានឡើងលើទូកដឹកភ្ញៀវទេសចរតៃវ៉ាន់មួយគ្រឿង ក្នុងដែនទឹកស្ថិតនៅក្បែរកោះ Kinmen ជាសកម្មភាព មួយ ត្រូវបានតៃវ៉ាន់ថ្កោលទោស និងចាត់ទុកថាជាទង្វើបង្កការភ័យខ្លាច នេះបើតាមការផ្សាយរបស់ Reuters។