Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ពូទីន ជូនអំណោយរថយន្ដមួយគ្រឿងផលិតដោយរុស្ស៉ី ដល់លោក គីម ជុងអ៊ុន

  • Print

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានផ្ដល់អំណោយជារថយន្ដមួយគ្រឿង ផលិតដោយរុស្ស៉ីជូនលោក គីម ជុងអ៊ុន ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងលើវិស័យជាច្រើនរាប់ចាប់ពីទេសចរណ៍ រហូតដល់យោធា។

ប្អូនស្រីបង្កើតរបស់លោក គីម គឺអ្នកនាង គីម យ៉ូជុង ក៏បាននិយាយដែរថា អំណោយនេះ បង្ហាញយ៉ាង ច្បាស់ពីទំនាក់ទំនងជាពិសេស រវាងមេដឹកនាំកំពូលនៃប្រទេសទាំង២។

តែមិនមានការបញ្ជាក់ពីម៉ាករថយន្ដនោះទេ។ កាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាង បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ី ជាមួយការបើកទំព័រថ្មីនៃវិស័យទេសចរណ៍ ដោយអ្នកទេសចររុស្ស៉ីមួយក្រុម បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីដើមខែកុម្ភៈនេះ សម្រាប់ដំណើរកម្សាន្តរយៈពេល៤ថ្ងៃ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមទេសចរបរទេសដំបូងបំផុត បានធ្វើដំណើរកម្សាន្តនៅកូរ៉េខាងជើង ។

សូមបញ្ជាក់ថា របាយការណ៍មួយរបស់ UN កាលពីឆ្នាំ២០២១ បានឱ្យដឹងថា មានការព្យាយាមបញ្ជូនរថយន្ដប្រណិតជាច្រើនគ្រឿងមានតម្លៃលើស ១លានដុល្លារ ដែលត្រូវបានរាយការណ៍នៅពេលនោះថា មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម បញ្ជូនទៅទៅកាន់ទីក្រុង Ningbo របស់ចិន ដើម្បីប្រគល់បន្តទៅឱ្យកូរ៉េខាងជើង។

ការនាំចូលរថយន្ដ គឺជាទង្វើបំពានលើទណ្ឌកម្មរបស់ UN ប្រឆាំងនឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង នេះបើតាមការផ្សាយរបស់ AFP។