Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធររុស្ស៉ី នៅតែមិនទាន់អាចបញ្ជាក់ជាផ្លូវការ អំពីមូលហេតុនៃការស្លាប់របស់មេបក្សប្រឆាំង Navalny

  • Print

 អ្នកនាំពាក្យលោក Alexei Navalny បានឱ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអ្នកស៉ើបអង្កេតរុស្ស៉ី នៅតែពុំទាន់ អាចបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃការស្លាប់របស់មេបក្សប្រឆាំងរូបនេះ ហើយក៏មិនទាន់ច្បាស់ដែរថា តើវា នឹងត្រូវចំណាយពេលយូរប៉ុនណា ដើម្បីឈានដល់សេចក្តីសន្និដ្ឋានផ្លូវការ។

អាជ្ញាធរពន្ធនាគាររុស្ស៉ី បានអះអាងថា លោក Navalny ដែលមានវ័យ៤៧ឆ្នាំ នៅសុខៗស្រាប់តែដួល សន្លប់បាត់បង់ស្មារតី ហើយទទួលមរណភាពតែម្តង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយដើរហាត់ប្រាណក្នុង ពន្ធនាគារមួយកន្លែង នៅក្រុង Kharp ចម្ងាយប្រហែល១,៩០០គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីមូស្គូ និង ជាទី ដែលរូបលោកត្រូវអនុវត្តទោសជាប់ពន្ធនាគារ សរុបចំនួន៣ទសវត្សរ៍។

បើតាមអ្នកនាំពាក្យលោក Navalny ម្តាយរបស់លោក និងក្រុមមេធាវី ត្រូវបានជូនដំណឹងថា លទ្ធផលផ្ទៀង ផ្ទាត់ផ្លូវការពាក់ព័ន្ធមូលហេតុនៃការស្លាប់របស់លោក ត្រូវបានពន្យារពេល ហើយមិនច្បាស់ឡើយថា តើវា នឹងត្រូវប្រើពេលវេលាយូរប៉ុនណានោះ។

មកទល់ពេលនេះ ទាំងម្តាយ និងក្រុមមេធាវីរបស់លោក Navalny ក៏ពុំទាន់ត្រូវបានអនុញ្ញាត ឱ្យចូលទៅកាន់កន្លែងរក្សាសាកសពរបស់លោកដែរ។

សូមបញ្ជាក់ថា មរណភាពរបស់លោក Navalny នាពេលនេះ ធ្វើឱ្យក្រុមប្រឆាំងនៅរុស្ស៉ី ត្រូវបាត់បង់មេដឹក នាំលេចធ្លោបំផុតរបស់ខ្លួន ស្របពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោតសកល នាខែមីនា ខាងមុខ។

ក្រោយការមរណភាពរបស់លោក មនុស្សយ៉ាងហោចជាង៤០០នាក់ ត្រូវបានឃាត់ខ្លួន កាលពីចុងសប្តាហ៍មុន អំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំនៅតាមទីក្រុងនានាទូ ទាំងប្រទេសរុស្ស៉ី នេះបើតាមការផ្សាយរបស់ Reuters ។