Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបចំនួន៣ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

  • Print

 ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រមុខការទូតចិន លោក Wang Yi ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទសន្តិសុខទីក្រុង Munich មុនពេលបន្តដំណើរទៅអេស៉្បាញ និងបារាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកុម្ភៈ លោករដ្ឋមន្រ្តីការបរទេសចិន នឹងចូលរួមសន្និសីទសន្តិសុខ Munich លើកទី៦០ ហើយបន្ទាប់មកទៀត រូបលោកនឹងបន្តទៅបំពេញទស្សនកិច្ចនៅអេស៉្បាញនិងបារាំង ខណៈនៅបារាំង លោក Wang នឹងបើកកិច្ចសន្ទនាយុទ្ធសាស្រ្តចិន-បារាំង។

សូមបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍ខាងលើ អំលុងសន្និសីទសន្តិសុខទីក្រុង Munich លោក Wang Yi នឹងថ្លែងសុន្ទរកថាបង្ហាញនូវគោលជំហររបស់ចិន ស្តីពីការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ក៏ដូចជាការលើកកម្ពស់ពិភពលោកពហុប៉ូល ដែលស្មើភាពនិងប្រកបដោយសណ្តាប់ធ្នាប់។

ចំណែក ដំណើរទស្សនកិច្ចរបស់លោកទៅកាន់អេស៉្បាញ នឹងជាលើកដំបូងបំផុតសម្រាប់ប្រមុខការទូតចិន ក្នុងរយៈពេល៦ឆ្នាំ នេះបើតាមការផ្សាយរបស់ AFP ។