Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លទ្ធផលបោះឆ្នោតក្រៅផ្លូវការ បង្ហាញថាលោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី

  • Print

 លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ បានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការបង្ហាញថា លោកនាំមុខដាច់លើគូប្រជែងរបស់លោក ក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។

លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតមេបញ្ជាការ កុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ី បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែចាញ់ទាំង២លើក។

បើតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការរាប់បាន៩៥ ភាគរយ គិតត្រឹមកាលពីថ្ងៃពុធ លោក Prabowo និងដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ជាកូនប្រុសរបស់ប្រធានាធិបតីចំាផ្ទះលោក Joko Widodo ទទួលបាន សំឡេងគាំទ្រ ៥៨ភាគរយ ហើយដោយសារតែលោកទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ដូច្នេះមាន ន័យថាមិនចាំបាច់មានការបោះឆ្នោតជុំទី២ ទៀតនោះទេ។

ប៉ុន្តែគេនៅរង់ចាំការចេញផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី២០ ខែមីនាខាងមុខ ខណៈមានការរំពឹង ជាច្រើនថា នឹងលទ្ធផលបោះឆ្នោត នឹងមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់ឡើយ។

សូមបញ្ជាក់ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤ នេះបើតាមការផ្សាយរបស់ Reuters។