Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ាថា នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្រ្កាបក្រុមប្រឆាំង

  • Print

 មេដឹកនាំរបបសឹក លោក Min Aung Hlaing បាននិយាយថា យោធាមីយ៉ាន់ម៉ា នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្រ្កាបក្រុមអ្នកប្រឆាំងនឹងអំណាចដឹកនាំរបស់ខ្លួន បន្ទាប់ពីរបបសឹកប្រកាសពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលនឹងអាចនាំទៅរកការលើកពេល ការរៀបចំការបោះឆ្នោតដូចគ្នាដែរ។

មីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានផងនោះ បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពី មានរដ្ឋប្រហារយោធាកាលពីខែកុម្ភះ ឆ្នាំ២០២១។ ប៉ុន្តែ ៣ឆ្នាំ ក្រោយរដ្ឋប្រហារនេះ របបសឹកយោធាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មាន ចំពោះអំណាចរបស់ខ្លួន ដោយបានបាត់បង់ទឹកដី ជាបន្តបន្ទាប់ទៅឱ្យក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច។

បន្ថែមពីលើនេះ មុនសុន្ទរកថារបស់មេដឹកនាំរបបសឹក ក្រុមប្រឹក្សាសន្តិសុខការពារជាតិ និងសន្តិសុខជាតិមីយ៉ាន់ម៉ា បានឯកភាពគ្នាលើការពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត មុននឹងវិធានការនេះ ត្រូវអស់សុពលភាពនៅពាក់កណ្ដាលយប់ថ្ងៃពុធ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍ ។