Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈប្រតិភូកូរ៉េខាងជើង នឹងទៅកាន់ទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចថ្មីមួយទៀត

  • Print

 ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានដកស្រង់សម្តីរបស់សមាជិកសភាមកពីគណបក្សប្រឆាំង កាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងជើង នឹងមកធ្វើទស្សនកិច្ចនៅសភាជាន់ទាបរបស់រុស្ស៉ី នាថ្ងៃទី១៣ ខែ កុម្ភៈ ខាងមុខនេះ។

សមាជិកសភានៃបក្សកុម្មុយនិស្តរុស្ស៉ី បាននិយាយទៀតថា គណៈប្រតិភូសភារុស្ស៉ី ក៏គ្រោងនឹងធ្វើដំណើរ ទៅកាន់កូរ៉េខាងជើង ក្នុងខែមីនាដែរ។ រុស្ស៉ី បានបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង និងប្រទេសមាន ទំនាក់ទំនង មិនសូវល្អជាមួយសហរដ្ឋអាមេរិក ដូចជាអ៉ីរ៉ង់ ចាប់តាំងពីបើកសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលបង្កឲ្យមានការព្រួយបារម្ភពីសំណាក់លោកខាងលិច។ 

កាលពីឆ្នាំ ២០២៣ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលយកការអញ្ជើញពីមេដឹកនាំ លោក គីម ជុងអ៊ុន ថា នឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង ដែលបើតាមវិមានក្រឹមឡាំង ទស្សនកិច្ចនោះនឹងធ្វើឡើងក្នុងពេលអនាគតដ៏ខ្លី។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងពីការផ្គត់ផ្គង់ឲ្យរុស្ស៉ីនូវគ្រាប់កាំភ្លើងធំ និង មីស៉ីល ដែលប្រើក្នុងសង្គ្រាមអ៊ុយក្រែនសព្វថ្ងៃ។

ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធការ ចោទប្រកាន់នេះ ប៉ុន្តែប្តេជ្ញាធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៉ីជម្រៅ នេះបើតាមការផ្សាយរបស់ Reuters ។