Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីន និងសហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំ ២បូក២ នៅក្នុងខែមីនា

  • Print

 ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយកាលពីថ្ងៃចន្ទថា ហ្វីលីពីន និងសហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំ ២បូក២ (2-plus-2) ដែលជាកិច្ចប្រជុំរវាងមន្រ្តីការទូត និងមន្រ្តីការពារជាតិកំពូលៗមកពីប្រទេសទាំង២ ក្នុងទីក្រុងម៉ានីល នៅខែមីនា។

ឯកអគ្គរដ្ឋទូត លោក Jose Manuel Romualdez បានទទួលស្គាល់សេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei តាមទូរស័ព្ទ ដោយនិយាយថា នឹងមានការរៀបចំកិច្ចប្រជុំមួយ ហើយផែនការគឺកំពុងដំណើរការ។

Nikkei បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin ត្រូវបានគេរំពឹងថា នឹងជួបជាមួយសមភាគីហ្វីលីពីន គឺលោក Enrique Manalo និងលោក Gilberto Teodoro នៅក្នុងខែមីនា ដែលជាកិច្ចពិភាក្សាលើកដំបូង ក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីមានកិច្ចប្រជុំកម្រិតនេះនៅឆ្នាំ២០១២។