Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខ UN ព្រមានថា ការបដិសេធរបស់អ៊ីស្រាអែលចំពោះដំណោះស្រាយរដ្ឋពីរ គំរាមកំហែងដល់សន្តិភាពពិភពលោក

  • Print

 (ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា ការបដិសេធរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៃដំណោះស្រាយរដ្ឋពីរ នឹងបន្តអូសបន្លាយដោយគ្មានកំណត់នូវជម្លោះដែលគំរាមកំហែង ដល់សន្តិភាពពិភពលោក និងជំរុញក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ នៅក្នុងភាសាដ៏តឹងតែងបំផុតរបស់លោក ទាក់ទងនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះថា «សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការកសាងរដ្ឋឯករាជ្យពេញលេញរបស់ពួកគេ ត្រូវតែត្រូវបានទទួលស្គាល់ដោយទាំងអស់គ្នា ហើយការជំទាស់ចំពោះដំណោះស្រាយនេះដោយភាគីណាមួយ ត្រូវតែបដិសេធយ៉ាងម៉ឺងម៉ាត់»។

លោក Guterres ក៏បានព្រមានផងដែរថា ហានិភ័យនៃការកើនឡើងក្នុងតំបន់នៃជម្លោះ «ឥឡូវនេះបានក្លាយជាការពិត» ដោយសំដៅទៅលើស្ថានការណ៍នៅប្រទេសលីបង់ យេម៉ែន ស៊ីរី អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ លោកបានជំរុញភាគីទាំងអស់ឲ្យ «ថយចេញពីជ្រោះមរណៈ ហើយពិចារណាលើការចំណាយដ៏គួរឲ្យរន្ធត់» នៃសង្គ្រាមកាន់តែធំ។

គួរបញ្ជាក់ថា ការបដិសេធរបស់ លោក Netanyahu ពីភាពជារដ្ឋរបស់ប៉ាឡេស្ទីននៅក្នុងសេណារីយ៉ូក្រោយសង្គ្រាម បាននាំឱ្យមានការប្រេះឆាយ៉ាងខ្លាំង ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកដែលនិយាយថា សង្រ្គាមគួរតែនាំឱ្យមានការចរចារសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលអ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចរស់នៅជាមួយគ្នាបានដោយសុខសាន្ត៕

ដកស្រង់ពី៖ Fresh News