Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនប្រជាជនចិន បន្តថយចុះជាលើកទី២ ដែលបង្កើនការព្រួយបារម្ភពីកំណើនរយះពេលវែង

  • Print

 ចំនួនប្រជាជននៃប្រទេសចិន បានបន្តថយចុះសម្រាប់រយៈពេល២ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០២៣ ខណៈវា គឺជាការពន្លឿនថែមទៀតនូវទិន្នាការមួយ ដែលអាចនឹងជះផលប៉ះពាល់រយៈពេលវែង ទៅលើសក្តានុពលនៃ កំណើនសេដ្ឋកិច្ចរបស់់ប្រទេសមហាយក្សអាស៉ីមួយនេះ។

ការិយាល័យជាតិស្ថិតិចិន បានចេញរបាយការណ៍បង្ហាញថា ចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិន បានថយចុះអស់ចំនួន២.៧៥លាននាក់ មកនៅ១.៤០៩ពាន់លាននាក់ កាលពីឆ្នាំ២០២៣ ដែលជាសន្ទុះថយចុះលឿនជាងឆ្នាំ២០២២ទៅទៀត ខណៈការធ្លាក់ចុះចំនួនប្រជាជន កាលពីឆ្នាំ២០២២ គឺជាលើកដំបូងបង្អស់សម្រាប់ចិន គិតចាប់តាំងពីឆ្នាំ ១៩៦១មក អំឡុងមហាគ្រោះទុរ្ភិក្ស Great Famine។

កាលពីអំឡុងដើមឆ្នាំមុន ចិន បានជួបប្រទះការកើនឡើងខ្លាំងនៃករណីកូវីដ១៩ នៅទូទាំងប្រទេស បន្ទាប់ពីការអនុវត្តវិធានការបង្ការយ៉ាងតឹងរ៉ឹង អស់រយៈពេល៣ឆ្នាំ បានជួយគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រហូតទាល់តែអាជ្ញាធរ បានសម្រេចចិត្តលុបចោលចំណាត់ការទាំងនោះវិញភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២២។

ម៉្យាងវិញទៀត អត្រាកំណើតនៅប្រទេសចិន ក៏បានធ្លាក់ចុះអស់រយៈពេលច្រើនទសវត្សរ៍មកហើយផងដែរ ដោយសារតែគោលនយោបាយកូនមួយ ដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ បូករួមជាមួយការធ្វើនគររូបនីយកម្មយ៉ាងឆាប់រហ័ស អំឡុងពេលនោះ។

សូមបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) ចំនួនប្រជាជនចិន នឹងថយចុះសរុបចំនួន១០៩លាននាក់ នៅត្រឹមឆ្នាំ២០៥០។ កាលពីឆ្នាំមុន ឥណ្ឌា បានវ៉ាចិនក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ ។