Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុន កើនលើស២០០នាក់ និងជាង១០០នាក់ទៀត នៅបន្តបាត់ខ្លួន

  • Print

(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករានេះ គឺបានបន្តកើនលើស២០០នាក់ហើយ និងជាង១០០នាក់ទៀត នៅបន្តបាត់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ រយៈពេល៨ថ្ងៃ ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ អាជ្ញាធរខេត្ត Ishikawa បានបញ្ចេញតួលេខថ្មីទៀត នៅក្នុងថ្ងៃអង្គារនេះ ដែលបង្ហាញឱ្យឃើញថា ចំនួនអ្នកស្លាប់បន្តកើនដល់២០២នាក់ ខណៈអ្នកដែលនៅបន្តបាត់ខ្លួន មានចំនួន១០២នាក់។

កាលពីថ្ងៃចន្ទ អាជ្ញាធរជប៉ុន បានដំឡើងចំនួនអ្នកបាត់ខ្លួនដល់៣២៣នាក់ ប៉ុន្តែក្រោយមក គ្រួសាររបស់អ្នកទាំងនោះភាគច្រើន បានទាក់ទងទៅប្រាប់អាជ្ញាធរវិញថា ពួកគេអាចបញ្ជាក់អំពីសុវត្ថិភាព នៃបុគ្គលដែលស្ថិតក្នុងបញ្ជីអ្នកបាត់ខ្លួននោះ។

គួរបញ្ជាក់ថា ការធ្លាក់ព្រិលបាននិងកំពុងបង្ក ភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្រ្គោះ ខណៈគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ មនុស្សសរុបជិត៣០,០០០នាក់ កំពុងស្នាក់នៅតាមមណ្ឌលជ្រកកោនបណ្តោះអាសន្នប្រមាណ ៤,០០០កន្លែង ដែលរៀបចំដោយរដ្ឋាភិបាល ប៉ុន្តែកន្លែងជាច្រើនប្រឈមបញ្ហាខ្វះខាតស្បៀងអាហារ ទឹក អគ្គិសនី និងម៉ាស៉ីនកម្តៅ។

ជាមួយគ្នានេះ ផ្ទះសម្បែងរាប់ម៉ឺនគ្រួសារ ក៏ជួបបញ្ហាខ្វះខាតទឹកនិងអគ្គិសនីប្រើប្រាស់ ផងដែរ។ រីឯស្ថានភាពផ្លូវថ្នល់វិញ ត្រូវបានធ្វើឱ្យកាន់តែយ៉ាប់យ៉ឺន ដោយសារការធ្លាក់ភ្លៀងជាច្រើនថ្ងៃ ដែលបានបង្កឱ្យមានបំណាក់ដី សរុបប្រហែល១,០០០លើក៕

ដកស្រង់ពី៖ Fresh News