Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី ថាការលេចធ្លាយឧស្ម័នចេញពីបំពង់ Nord Stream ជាទង្វើរបស់រដ្ឋគាំទ្រភេរវកម្

  • Print

រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការផ្ទុះដែលបណ្ដាលឱ្យលេចធ្លាយឧស្ម័ននៅក្រោមបាតសមុទ្របាល់ទិក ចេញពីបំពង់ ឧស្ម័នភ្ជាប់ទៅកាន់អាល្លឺម៉ង់ គឺជាការវាយប្រហារធ្វើឡើងដោយ «រដ្ឋគាំទ្រភេរវកម្ម» ដោយមិនបានបង្ហាញភស្ដុតាង ឬក៏មិនបញ្ចេញឈ្មោះប្រទេស ណាមួយឡើយ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានគូសបញ្ជាក់ដូច្នេះថា «នេះទំនងជាសកម្មភាព ភេរវកម្ម ដែលអាចមានជាប់ពាក់ព័ន្ធនឹងរដ្ឋណាមួយ ហើយវាពិតជាពិបាកស្រមៃណាស់ ដែលសកម្មភាពភាពភេរវកម្មរបៀបនេះបានកើតឡើងដោយ មិនមានការចូលរួមពីរដ្ឋគាំទ្រភេរវកម្មនោះ»។

ក៏ប៉ុន្តែ លោក ប៉េសកូវ មិនបានបញ្ចេញភស្ដុតាងដើម្បីគាំទ្រការលើកឡើងរបស់លោក ឬក៏និយាយចំ ឈ្មោះប្រទេសណាមួយនោះទេ។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ដដែលនោះដែរថាទីក្រុងវ៉ាស៊ីនតោន នឹងទទួលបានផលចំណេញពីការបង្កើនការលក់ឧស្ម័នរាវ (LNG) ប្រសិនបើបំពង់ឧស្ម័នរុស្ស៉ីគាំងដំណើរការ ឬបិទទាំងស្រុង។

តែយ៉ាងនេះក្ដី សហរដ្ឋអាមេរិកបានច្រានចោទការប្រកាន់បែបនេះ ខណៈក្រុមមន្ត្រីអឺរ៉ុបបានរាយការណ៍ថានាវាចម្បាំង និងនាវមុជទឹករុស្ស៉ី បានធ្វើសកម្មភាពនៅក្បែរតំបន់ដែលលេចធ្លាយឧស្ម័ន រីឯលោក ប៉េសកូវ ក៏បានអះអាងដែរថាយោធាណាតូ ក៏មានវត្តមាននៅក្នុង តំបន់នេះដូចគ្នាដែរ។ គួរបញ្ជាក់ថា ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ជុំវិញការផ្ទុះដែលបណ្ដាលឱ្យលេចធ្លាយឧស្ម័នចេញពីបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្រោមបាតសមុទ្របាល់ទិក កាលពីដើមសប្ដាហ៍នេះ ក្រុមមន្ត្រីអឺរ៉ុបបានបញ្ជាក់ថាការលេចធ្លាយនេះគឺការបំផ្លិចបំផ្លាញដោយចេតនា៕

 

ដកស្រង់ពី៖Fresh News