Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងដ៏សន្ធោសន្ធៅ កំពុងឆាបឆេះព្រៃនៅភាគនិរតី នៃប្រទេសបារាំង ចំពេលមានរលកកំដៅថ្មី

  • Print

 មន្ត្រីបារាំង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញថា ភ្លើងឆេះព្រៃ អាចបណ្តាលឱ្យមានអណ្តាតភ្លើងឆេះដ៏ធំរាលដាលបន្ថែមទៀត នៅតំបន់ភាគនិរតីនៃប្រទេស ដែលភ្លើងឆេះព្រៃនេះ បានធ្វើឱ្យផ្ទៃដីមានសភាពខ្មៅអស់ហើយក្នុងសប្តាហ៍នេះ។

ប្រទេសបារាំង ក៏ដូចជាប្រទេសនៅអឺរ៉ុបផ្សេងទៀតដែរ គឺកំពុងប្រឈមមុខនឹងរលកកំដៅ និងគ្រោះរាំងស្ងួត ដែលបានបង្កឲ្យមានភ្លើងឆេះព្រៃជាច្រើននៅទូទាំងទ្វីប ក្នុងរយៈពេលពីរខែកន្លងមកនេះ។

ភ្លើងឆេះព្រៃ បានផ្ទុះឡើងជាលើកដំបូងកាលពីមួយខែមុន ក្នុងខែកក្កដា ដែលជាខែស្ងួតបំផុត នៅក្នុងប្រទេសបារាំង ចាប់តាំងពីឆ្នាំ 1961 ដោយបានបំផ្លាញផ្ទះ ផ្ទៃដី 14,000 ហិកតា និងបង្ខំមនុស្សរាប់ពាន់នាក់ ឱ្យជម្លៀសចេញ មុនពេលវាត្រូវបានគ្រប់គ្រង។

សីតុណ្ហភាពក្នុងតំបន់ អាចឡើងដល់៤០អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមអ្នកព្យាករណ៍អាកាសធាតុ។ នាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne នឹងជួបជាមួយអាជ្ញាធរដែលកំពុងប្រយុទ្ធនឹងភ្លើងឆេះនៅភាគខាងត្បូងនៃទីក្រុង Bordeaux ហើយការពង្រឹងបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងមានសម្រាប់អ្នកពន្លត់អគ្គីភ័យចំនួន 1,100 នាក់នៅនឹងកន្លែង នេះបើតាមការផ្សាយរបស់ AFP ។