Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះទីហ្វុង អាចនឹងកើតឡើង មុនថ្ងៃខួបប្រគល់ហុងកុង

  • Print

 អ្នកព្យាករណ៍អាកាសធាតុរបស់ចិន បានព្រមានកាលពីថ្ងៃពុធ (29 មិថុនា) ថា ព្យុះទីហ្វុងដំបូងនៃរដូវក្តៅ ហាក់ដូចជាកំពុងបង្កើតជារូបរាង ដែលអាចនាំមកនូវភ្លៀង និងអាកាសធាតុមិនស្ងប់ដល់ភាគខាងត្បូងប្រទេសចិន នៅមុនខួបលើកទី 25 នៃការប្រគល់ហុងកុង ទៅដីគោក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានផ្សាយថា ប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើទស្សនកិច្ចនៅហុងកុងសម្រាប់ខួបនៅថ្ងៃសុក្រ នៃការប្រគល់ទឹកដីអតីតអាណានិគមអង់គ្លេសឆ្នាំ 1997។

មជ្ឈមណ្ឌលឧតុនិយមជាតិ បាននិយាយនៅក្នុងព្រឹត្តិបត្រព្យុះទីហ្វុងនៅព្រឹកព្រលឹមមួយថា ខ្យល់ព្យុះត្រូពិចនៅសមុទ្រចិនខាងត្បូង ទំនងជានឹងវិវត្តទៅជាព្យុះទីហ្វុងក្នុងរយៈពេល 36 ម៉ោង ហើយផ្លាស់ទីក្នុងទិសដៅរបស់ហុងកុង ពីភាគខាងកើតនៃកោះហៃណាន ទៅភាគខាងលិចនៃខេត្តក្វាងទុង។

ក្រុមសង្កេតការណ៍ហុងកុង បាននិយាយថា សម្ពាធទាបនៅផ្នែកកណ្តាលនៃសមុទ្រចិនខាងត្បូង បានវិវត្តន៍កាន់តែខ្លាំងទៅជាសម្ពាធត្រូពិច ដែលនឹងខិតមកក្នុងចម្ងាយ 800 គីឡូម៉ែត្រពីទីក្រុងហុងកុងនៅថ្ងៃពុធ នេះបើយោងតាមផ្លូវចរណ៏រំពឹងទុករបស់វា។

"អាស្រ័យលើការផ្លាស់ប្តូរខ្យល់ក្នុងតំបន់ ក្រុមសង្កេតការណ៍ នឹងពិចារណាការចេញសញ្ញា Standby លេខ 1 នៅយប់នេះ" ដោយសំដៅលើការព្រមានអំពីព្យុះកម្រិតទាបបំផុតរបស់ទីក្រុង សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ខេត្តឆ្នេរសមុទ្រ Guangdong ជាខេត្ត ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសចិន ប្រហែល 126 លាននាក់ នៅក្នុងខែនេះ ត្រូវបានជន់លិចដោយភ្លៀង ដែលនាំមកនូវទឹកជំនន់ ខណៈដែលព្យុះផ្គររន្ទះ បានវាយប្រហារភាគខាងត្បូងប្រទេសចិន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃពុធ។