មហាសន្និបាតអង្គការសហប្រជាជាតិ នឹងបិទដោយគ្មានសុន្ទរកថាតាលីបង់ និងមីយ៉ាន់ម៉ា
- Details
- Category: International News
មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានបញ្ចប់នៅថ្ងៃច័ន្ទ (២៧ កញ្ញា) នេះ ប៉ុន្តែដោយគ្មានសុន្ទរកថារបស់អ្នកមានអំណាចនៅអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ា ដែលជាឧប្បត្តិហេតុមួយ ក្នុងចំណោមឧប្បត្តិហេតុជាច្រើន នៅឯការប្រណាំងប្រជែងការទូតនៅឆ្នាំនេះ ដោយមានមេដឹកនាំ ១០០ នាក់ ប្រឆាំងនឹងការភ័យខ្លាចនៃជំងឺកូវីដ ១៩ ដើម្បីជួបគ្នាផ្ទាល់។
អ្នកតំណាងអង្គការសហប្រជាជាតិនៃអតីតរបបអាហ្វហ្គានីស្ថាន ត្រូវបានគេរំពឹងថា នឹងប្រឆាំងតាលីបង់ជាមួយនឹងសុន្ទរកថាមួយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីក្រុមនេះ បានស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ដែលត្រូវបានអនុញ្ញាតឱ្យនិយាយជំនួសវិញ។
ក្រុមតាលីបង់ បានសរសេរសំបុត្រមួយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយស្នើសុំការអនុញ្ញាតឱ្យ Amir Khan Muttaqi ចូលរួម។
លិខិតនោះ បានកត់សំគាល់ថា លោក Ghulam Isaczai បេសកជនអង្គការសហប្រជាជាតិរបស់អាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់លោក Ashraf Ghani ដែលត្រូវបានបណ្តេញចេញកាលពីខែមុន ដូចនេះ គឺ “លែងតំណាងឱ្យ” អាហ្វហ្គានីស្ថាននៅអង្គការសហប្រជាជាតិហើយ។
ការអង្វរនេះ នឹងត្រូវបានពិចារណាដោយគណៈកម្មាធិការមួយ ដែលរួមមានសហរដ្ឋអាមេរិករុស្ស៊ី និងចិន ប៉ុន្តែមន្រ្តីអង្គការសហប្រជាជាតិម្នាក់ បានប្រាប់ AFP ថា កិច្ចប្រជុំនេះ មិនបានកើតឡើងទេ ។
តាលីបង់ បានបញ្ជូនសំណើរបស់ពួកគេមក យឺតពេល ដូចនេះអង្គការសហប្រជាជាតិ នៅតែទទួលស្គាល់លោក Isaczai ជាអ្នកតំណាងរបស់អាហ្វហ្គានីស្ថាន ដើម្បីនិយាយ។ សប្តាហ៍នៃសុន្ទរកថាដើមឡើយ គឺគ្រោងត្រូវបញ្ចប់ជាមួយអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា និងហ្គីណេ ប៉ុន្តែស្ថានការណ៍នៃប្រទេសពីរចុងក្រោយនេះ ក៏បានបង្កឱ្យមានការចាប់អារម្មណ៍បន្ថែមទៀត រហូតឈានចូលដល់ថ្ងៃចុងក្រោយ។
មន្ត្រីការទូតជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់ បានប្រាប់ AFP ថា “កិច្ចព្រមព្រៀង” មួយ ត្រូវបានសម្រេចរវាងអាមេរិក រុស្ស៊ី និងចិន ដើម្បីរារាំងឯកអគ្គរដ្ឋទូត UN របស់មីយ៉ាន់ម៉ា ពីការឡើងនិយាយ។