បណ្តាញសង្គម

ទម្រង់​ល្ខោន​គែន​ សិល្បៈ​ដែល​ប្រជា​ពលរដ្ឋ​មិន​ធ្លាប់​ស្គាល់​

សិល្បៈល្ខោនគែន ប្រិយមិត្តមិនធ្លាប់បានស្គាល់ និងមិនសូវបានទស្សនាឡើយ។ ពលរដ្ឋខ្មែរភាគច្រើនធ្លាប់តែឃើញរបាំគែន តែប្រហែលមិនដែលបានឃើញល្ខោនគែនទេ! ចង់ដឹងថាល្ខោនគែនខ្មែរមានលក្ខណៈល្អពិសេសយ៉ាងណាខ្លះ?

ល្ខោនគែនជាទម្រង់សិល្បៈបុរាណមួយមានវត្តមានក្នុងព្រះបរមរាជវាំងក្នុងរាជព្រះបាទនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) ក្នុងឆ្នាំ ១៩៤១ ដល់១៩៥៥។ ល្ខោនគែនជាទម្រង់ល្ខោនច្រៀងរាំបែបបុរាណ ដែលរាំដោយមនុស្សស្រីសុទ្ធ។ ចំណែកអ្នកសម្តែងត្រូវច្រៀង និងនិយាដោយឡែកគែនជាឧបករណ៍ផ្លុំ គេសង្កេតឃើញថាមានប្រើក្នុងអម្បូរមនខ្មែរ ដែលនៅប្រើភាគច្រើនមានតែអ្នកដែលនៅតំបន់ភ្នំប៉ុណ្ណោះ។

គែនជាឧបករណ៍ធ្វើដោយឫស្សីតូចមកបិតផ្អឹបគ្នា មានរូបរាងវែងខ្លី។ បច្ចុប្បន្នឧបករណ៍នេះបាប្រវត្តិល្ខោនគែន តាមឯកសារបង្ហាញថា វត្តមាន ល្ខោនគែនក្នុងទឹកដីកម្ពុជា មានតែការនិទានតគ្នាពីរូចាស់ៗនៃក្រុមរបាំព្រះរាជទ្រព្យដែលធ្លាប់បានហាត់រៀនប៉ុណ្ណោះ។

ដោយចាស់ទុំបានរៀបរាប់ថា មានគ្រូល្ខោនគែនជនជាតិឡាវ៤នាក់ឈ្មោះ ឃុន សុំជីង, ឃុន ប៊ួ, ឃុន អេន និងឃុន ផែន បានមកបង្ហាត់ល្ខោននេះដល់សិល្បការិនីខ្មែរក្នុងព្រះបរមរាជវាំងក្នុងអំឡុងឆ្នាំ១៩៤៥។ ល្ខោននេះមានលក្ខណៈខុសប្លែកអំពីល្ខោនឡាំរបស់ឡាវ ដែលការសម្ដែងនៅក្រុងវៀងច័ន្ទ និងទីដទៃទៀតក្នុងប្រទេសឡាវសព្វថ្ងៃ ដែលអ្នកសម្តែងមានស្រីមានប្រុស ហើយយកឧបករណ៍គែនទៅប្រគំជាមួយវង់តន្រ្តីសម័យ។

ចំណែកកម្ពុជាសម្ដែងតែស្រីសុទ្ធ ហើយប្រើគែនជាមួយឧបករណ៍តន្រ្តីបុរាណខ្មែរ។ ឧបករណ៍តន្ត្រី គែនចំនួន៤ (គែនពីសំឡេងធំគ្រល ទៅសំឡេងតូចស្រួយ) រនាតធុង រនាតឯក តាខេ(ក្រពើ) ទ្រអ៊ូ ទ្រសោ ទ្រឆេ ក្រាប់ ឈឹង ស្គរថូនរមនា សម្ភោរ ដែលភាគច្រើនប្រគុំជាភ្លេងមហោរី ដោយខ្ចីបទនោះមកសម្ដែង។

សម្លៀកបំពាក់ គេស្លៀកពាក់បែបបុរាណ ដូចល្ខោនបុរាណដែរ ប៉ុន្តែប្រើគ្រឿងតូចៗ គឺស្លៀកសំពត់ក្បិន ឬសំពត់សម្លុយ ឯអាវវិញពាក់អាវដៃវែងឬខ្លីរឹបរាង និងបង់ក្រមា។ ចំណែកសក់ជួនកាលគេក៏បួងសក់ រួចដាក់ផួងផ្កា។ក្នុងឯកសារបានបញ្ជាក់ថាល្ខោនគែននេះគេសម្ដែងតែព្រះបរមរាជវាំងសម្ដែង ដើម្បីកែកម្សាន្ត ឬពិធីបុណ្យនៃព្រះរាជវាំងតែប៉ុណ្ណោះ ដូច្នេះហើយទើបមានអ្នកស្គាល់ ឬចេះចាំទម្រង់នេះតិចតួចណាស់។នក្លាយជាឧបករណ៍តំណាងរបស់ជនជាតិឡាវទៅហើយ។

យខ្លួនឯង ដោយយកកាយវិការរបស់ល្ខោនព្រះរាជទ្រព្យជាក្បាច់បាតរបស់ខ្លួន។រហូតមកដល់ឆ្នាំ២០០០ ទើបគណៈកម្មការស្រាវជ្រាវរប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានលោក ពេជ្យ ទុំក្រវិល ជាប្រធាន និងដោយមានជំនួយពីអង្គការ UNESCO បានរៀបចំកម្មវិធីនេះឡើង។

កម្មវិធីនោះបានអញ្ជើញគ្រូដែលធ្លាប់បានហាត់ល្ខោនគែននេះនៅព្រះបរមរាជវាំងពីជំនាន់មុនមានអ្នកគ្រូធាយ និងអ្នកគ្រូ អ៊ុន បូ ឲ្យមកបង្ហាត់បង្រៀនសិល្បការិនីផ្នែករបាំបុរាណនៃនាយកដ្ឋានសិល្បៈហើយបានលើកយកអន្លើមួយនៃរឿងក្រៃថោងមកសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាក្នុងទិវាវប្បធម៌នោះនៅរោងមហោស្រពចតុមុខ ក្រោយមកទៀតរាប់ឆ្នាំ ទើបមានការសម្តែងល្ខោននេះម្តង។

នៅក្នុងទិវាបេតិកភណ្ឌខ្មែរ ដែលចាប់ផ្តើម ពីថ្ងៃទី១៥ ដល់ ១៧ ខែធ្នូ ២០១៧ នៅរមណីដ្ឋានវត្តភ្នំ នៅថ្ងៃទី១៦ ដែលជាថ្ងៃទី២នៃកម្មវិធី នឹងមានការសម្ដែងល្ខោនគែនដែលជាទម្រង់សិល្បៈបុរាណមិនសូវមានអ្នកស្គាល់ ឬក៏ធ្លាប់ទស្សនាថែមទៀតផង។

ប្រិយមិត្តដែលមានបំណងចង់ស្គាល់ទម្រង់សិល្បៈបុរាណមានលក្ខណៈបែបណា? កុំភ្លេចចូលរួមទាំងអស់គ្នា។ ដកស្រង់ពីសៀវភៅតន្រ្តីរបាំ និងល្ខោនខ្មែរ របស់ លោកឆេង ផុង និង លោកពេជ្យទុំ ក្រវិល បោះពុម្ពឆ្នាំ២០០៦៕


 

ដកស្រង់េពី៖Sabay