Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ័ព Angkor Tiger ​ប្រកាស​ប្រកួត​ក្នុង​ដី​លើក​ទី​២ ​នឹង​ប្រមូល​អ្នក​គាំទ្រ​ឱ្យ​បាន​លើស​៥​ពាន់​នាក់

  • បោះពុម្ព

ក្រុម Angkor Tiger ក្នុងការប្រកួតក្នុងដីលើកដំបូង ប៉ះជាមួយក្រុមបឹងកេតនោះ ពួកគេទទួលបានអ្នកគាំទ្រជាង៣ពាន់នាក់ ដែលជាកំណត់ត្រាថ្មីមួយក្នុងលីគកំពូលកម្ពុជារដូវកាលនេះ។

ជាមួយលទ្ធផលស្មើគ្នា ១-១ ក្រុមអ្នកគាំទ្រទាំងអស់ ពេញចិត្តណាស់ទៅហើយ ត្បិតអីប៉ះបឹងកេត គឺជាក្រុមខ្លាំងមួយក្នុងលីគ។ ដោយឡែកសម្រាប់ការប្រកួតលើកទី២ក្នុងដី នាថ្ងៃ២៨ខែមេសាឆ្នាំ២០១៩ខាងមុខនេះ ក្រុមអ្នកគាំទ្រក្លឹបមួយនេះ បានប្រកាសថានឹងខំប្រមូលអ្នកគាំទ្រទៅទស្សនាទៀត ឱ្យបានយ៉ាងតិច៥ពាន់នាក់ ដែលជាគោលដៅធំសម្រាប់ក្រុម។ សូមបញ្ជាក់ថាការប្រកួតក្នុងដីនៅថ្ងៃទី២៨ខាងមុខនេះ ក្រុម Angkor Tiger នឹងត្រូវតតាំងជាមួយក្រុមខ្លាំងវិសាខា នៅវេលាម៉ោង៣:៣០នាទីរសៀល៕

ដកស្រង់ពី៖ Sabay