Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុមារា​ខ្មែរ​ Dome ជួបយុវជនល្អជុំវិញពិភពលោក បើជាប់លើកនេះបាននៅសាលា Barcelona រហូត​

  • បោះពុម្ព

អ្នកគាំទ្របាល់ទាត់កម្ពុជាបានដឹងហើយអំពីយុវជនខ្មែរ-ថៃ Kasidej Vasunan កូនប្រុសរបស់ប្រធានក្លឹបបឹងកេតទើបទៅធ្វើតេស្តមត្ថភាពលើកទី៣នៅសាលាបាល់ទាត់ FCBESCOLA ដែលជារបស់កំពូលក្លឹបអេស្ប៉ាញ Barcelona ប៉ុន្តែប្រហែលជាមិនទាន់ច្បាស់ទេថា លទ្ធផលក្រោយធ្វើតេស្ត រូបគេធ្វើអ្វីទៀត?

លោកស្រី ពុធ ធីតា ម្តាយបង្កើតរបស់ Kasidej Vasunan ហៅ DOME និងជាប្រធានក្លឹបបឹងកេតបានប្រាប់ Sabay ថា ៖«គេហៅទៅធ្វើតេស្តជើងម្តងទៀត លើកនេះជាលើកទី៣ហើយ។ បើជាប់លើកនេះ គាត់បាននៅ Barcelona រហូត ហើយបើអត់ជាប់ទេ ទាល់តែលើកៗក្រោយទៀត។ តែគាត់បានឆ្លង២ដំណាក់កាលហើយ ហើយនេះដូចជាដំណាក់កាលចុងក្រោយ»។

លោកស្រីប្រធានក្លឹបបានបញ្ជាក់ថា បន្ទាប់ពីធ្វើតេស្តរួចកាលពីថ្ងៃទី៧ ខែមេសា កូនប្រុសរបស់លោកស្រីបានត្រឡប់មកកម្ពុជាវិញហើយ។ ចំពោះលទ្ធផល ប្រហែលជា២ឬ៣សប្តាហ៍ទៀតទើបដឹង។ យ៉ាងណា លោកស្រីមិនសង្ឃឹមច្រើនឡើយ ពីព្រោះលើកទី៣នេះប្រជុំដោយយុវជនល្អៗ និងមានទេពកោសល្យបាល់ទាត់មកពីជុំវិញពិភពលោកដែលប្រជែងគ្នាដើម្បីបានជាប់បានហ្វឹកហាត់ពេញសិទ្ធិ ដូច្នេះមិនមែនការងាយស្រួល។

បន្ទាប់ពីធ្វើតេស្តមានលទ្ធផលល្អ២លើកកាលពីឆ្នាំ២០១៨ សាលាបាល់ទាត់ Barcelona (FCBESCOLA) បានហៅ Dome ធ្វើតេស្តជាលើកទី៣ដែលអាចនិយាយបានជាដំណាក់កាលចុងក្រោយ។ បើជាប់លើកនេះរូបគេនឹងបានហ្វឹកហាត់ពេញលេញរហូតនៅប្រទេសអេស្ប៉ាញដែលកំពូលថ្នាលបាល់ទាត់មួយនៅលើលោក៕

ដកស្រង់ពី៖ Sabay