បណ្តាញសង្គម

Pochettino សរសើរ​ Man City លេង​ល្អ តែ Spurs ត្រូវ​តែ​ឈ្នះ​នៅ​កីឡដ្ឋាន​ថ្មី

អ្នកចាត់ការរបស់ Spurs លោក Mauricio Pochettino ជឿជាក់ ការប្រកួតនៅយប់ថ្ងៃអង្គារនៅ Champions League ទល់នឹង Manchester City នឹងក្លាយជាការប្រកួតដ៏ធំជាងគេក្នុងអាជីពរបស់លោក។

Spurs ត្រូវស្វាគមន៍ក្រុមលោក Pep Guardiola នៅកីឡដ្ឋានថ្មីតម្លៃ១ប៊ីលានផោន សម្រាប់ពាន UCL ជើងទីមួយវគ្គ៨ក្រុមចុងក្រោយ។ នេះគឺជាលើកដំបូងរបស់លោក Pochettino ដែលដឹកនាំក្រុមរបស់អង់គ្លេសមួយនេះឡើងមកវគ្គ៨ក្រុមចុងក្រោយ Champions League ហើយលោកគិតថា វាគឺជារឿងអស្ចារ្យមួយ។

“តើវាពិតជាធំជាងគេមែនឬ? ក្នុងនាំជាគ្រូម្នាក់ខ្ញុំគិតថាត្រឹមត្រូវណាស់។ វានឹងក្លាយជាការប្រកួតដ៏សំខាន់មួយ។ សម្រាប់ពួកយើង វាគឺជារង្វាន់លើកទឹកចិត្តមួយដែលមានលទ្ធភាពលេងក្នុងវគ្គ៨ក្រុមចុងក្រោយ។ ប៉ុន្តែពួកយើងនឹងព្យាយាមយកឈ្នះពួកគេ។ គោលដៅគឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តែពិបាកណាស់ ព្រោះ Man City ជាក្រុមល្អខ្លាំងមួយ"៕

ដកស្រង់ពី៖ Sabay