បណ្តាញសង្គម

Messi និង​ Suarez ធ្វើ​ព្យុះ​ភ្លៀង​ចុង​ម៉ោង ជួយ​ Barca តាម​ស្មើ ៤-៤

Barcelona ក្រុមកំពូលតារាង La Liga រកបានពីរគ្រាប់ចុងម៉ោង តាមស្មើ ៤-៤ ទល់នឹង Villarrel នុងការប្រកួតដ៏អស្ចារ្យសប្ដាហ៍ទី៣០។

Barcelona រកបាន២គ្រាប់មុនសម្រេចទីដោយកីឡាករ Philippe Coutinho និង Malcom។ ប៉ុន្តែនៅទីបន្តបន្ទាប់ Villarrel លេងបានល្អមែនទែនរកបាន៤គ្រាប់នាំមុខវិញទាត់ដោយកីឡាករ Samuel Chukwueze, Karl Toko Ekambi, Vicente Iborra និង Carlos Bacca។

ប៉ុន្តែនៅចុងម៉ោងនាទី៩០ទៅហើយ Lionel Messi បានទាត់ Free-Kick មួយជើងយ៉ាងស្អាតបញ្ចូលទី មុនពេល Luiz Suarez រកបាមួយគ្រាប់បន្ថែមទៀត ជួយ Barca តាមស្មើ ៤-៤។ លទ្ធផលនេះធ្វើឲ្យ Barcelona បន្តឈរកំពូលតារាងដាច់៨ពិន្ទុពីក្រុមលេខពីរ Atletico Madrid ហើយក្រុមទាំងពីរត្រូវជួបគ្នានៅថ្ងៃអាទិត្យសប្ដាហ៍នេះ៕

ដកស្រង់ពី៖ Sabay