បណ្តាញសង្គម

វេសឡាញ ​បង្កើត​ការ​ប្រកួត​កីឡា​ប្រចាំ​សាលា ​មាន​៤​វិញ្ញាសា​

សាលាវេសឡាញ បានបង្កើតការប្រកួតពានរង្វាន់ប្រចាំសាលាឆ្នាំ២០១៩ ដោយមាន៤វិញ្ញាសារួមមាន បាល់ទាត់ តេក្វាន់ដូ វាយកូនឃ្លីលើតុ និងហែលទឹក។

បើតាមការលើកឡើងរបស់លោក តែ ឡាយ ប្រធាននាយកអប់រំ និងធនធានមនុស្ស នៃសាលាវេសឡាញ បានឲ្យដឹងថាការបង្កើតកម្មវិធីគឺដើម្បីឱ្យសិស្សទាំងអស់រឹងមាំ ស្វាហាប់ ទាំងរាងកាយ បញ្ញា ស្មារតី និងមានសុខភាពល្អ តាមរយៈការលេងកីឡានេះ។ ពួកគេមានការហ្វឹកហាត់ ដោយសេចក្ដីព្យាយាម និងទៀងទាត់ ដូច្នេះហើយទើបសាលាសម្រេចបង្កើតឱ្យមានការប្រកួតកីឡាសិស្ស ពានរង្វាន់វេសឡាញឆ្នាំ២០១៩នេះឡើង។

ការប្រកួតមាន៤វិញ្ញាសា។ ដោយ តេក្វាន់ដូ វាយកូនឃ្លីលើតុ និងហែលទឹក សុទ្ធតែមានផ្នែកបុរសនិងនារីទាំងអស់។ ដោយឡែកសម្រាប់វិញ្ញាសាបាល់ទាត់មាន២កម្រិត U15 និង U19 កីឡាករគឺមកពីបណ្ដាសាខាទាំង១០របស់សាលាវេសឡាញ និងណត្សឡាញ ដែលមានអាយុចន្លោះពី១១ដល់១៩ឆ្នាំ៕

ដកស្រង់ពី៖ Sabay