បណ្តាញសង្គម

ឡុង​ សំណាង​ រៀន​ចាប់​វ៉ៃ​ជង្គង់​ខ្លាំង​ មុន​ឈ្នះ​ថៃ​យក​ខ្សែក្រវាត់​ម្សិលមិញ​

អ្នកប្រដាល់កំពុងឡើងកូដ ឡុង សំណាង ត្រៀមខ្លួនបានល្អ និងចំណាយពេលច្រើនថ្ងៃក្នុងការរៀនចាប់វ៉ៃជង្គង់ទើបអាចឈ្នះខ្សែក្រវាត់ម្សិលមិញនេះនៅសង្វៀន CTN។

សំណាង បានឲ្យដឹងថា ការប្រកួតជាមួយកីឡាករថៃ Phit Say Far លើកនេះងាយស្រួលចាប់ឡាំជង្គង់ជាងពេលមុនៗ ប៉ុន្តែកណ្ដាប់ដៃចេញមួយៗធ្ងន់ពិបាកបិទ ហើយក៏មិនងាយស្រួលក្នុងការយកឈ្នះដែរសម្រាប់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Zorus នេះ។ ចំណែក ឡុង សុភី លើកឡើងដែរថា ឡុង សំណាង គេត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់មួយនេះ ពោលហាត់បានច្រើន ខណៈការរៀនចាប់ជង្គង់ទៀតសោត គឺមានមនុស្ស ៥-៦នាក់ ចូលចាប់ឡាំងជាមួយ។

អ្នកដែលចាំចាប់ឡាំជាមួយ សំណាង សុទ្ធតែគីឡូធំៗ ដូច្នេះហើយបានជាសិស្សប្អូនរូបនេះមានព្រៀបចាប់ជាងកីឡាករថៃនាវគ្គផ្ដាច់ព្រ័ត្រនេះ។ កម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់ Zorus របស់សង្វៀន CTN បានបញ្ចប់ទៅហើយនាព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ដោយជើងឯកលេខ១ បានលើកីឡាករ ឡុង សំណាង លេខ២ Phit Say Far លេខ៣ ផាន់ គ្រាន់ និងលេខ៤ ឌុម កែវដា៕

ដកស្រង់ពី៖ Sabay