បណ្តាញសង្គម

ទ្រាំលែង​បាន Zidane ​ចេញ​មកថា​ចូលចិត្ត​​​ Paul Pogba ខ្លាំង​ៗ

អ្នកចាត់ការរបស់ Real Madrid លោក Zinedine Zidane និយាយថា លោកចូលចិត្ត Paul Pogba ខ្លាំងៗ ហើយថាខ្សែបម្រើរូបនេះ ដឹងពីរបៀបលេងគ្រប់យ៉ាងលើទីលាន។

Pogba វ័យ២៦ឆ្នាំកំពុងមានការទាក់ទងជាមួយ Real Madrid ហើយកន្លងទៅអំឡុងពេលជួយជម្រើសជាតិបារាំងរូបគេធ្លាប់និយាយថា Real គឺជាក្លឹបក្នុងក្ដីស្រមៃរបស់កីឡាករគ្រប់គ្នា។ និយាយមុនការប្រកួតជាមួយ Huesca កាលពីថ្ងៃអាទិត្យZidan ថា៖ "ខ្ញុំស្គាល់ Pogba។ គេបាននាំមកនូវអ្វីៗជាច្រើន ហើយមានតែកីឡាករប៉ុន្មាននាក់ប៉ុណ្ណោះដែលអាចធ្វើបានដូចគេ"។

Pogba បានត្រលប់មកចូលរួមជាមួយ United ពីក្លឹប Juventus ក្នុងតម្លៃកំណត់ត្រាពេលនោះ៨៩លានផោនកាលពីឆ្នាំ២០១៦។ ប៉ុន្តែអនាគតរបស់គេនៅ Old Trafford ស្ថិតក្នុងមន្ទិលសង្ស័យកាលពីដើមរដូវកាលនេះ ដោយសារតែមានរឿងច្រើនជាមួយអតីតអ្នកចាត់ការ Jose Mourinho។

ដកស្រង់ពី៖ Sabay