ការប្រកួតវគ្គជម្រុះ AFC U-23 នៅកម្ពុជាផ្លាស់ប្តូរម៉ោងប្រកួត ព្រោះក្ដៅពេក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ការប្រកួតវគ្គជម្រុះពានរង្វាន់ 2020 AFC U-23 Championship ពូល H ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះនឹងមានការផ្លាស់ប្តូរម៉ោងប្រកួត ព្រោះអាកាសធាតុក្ដៅពេក។
នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ការផ្លាស់ប្ដូរនេះដែរ គឺនឹងមិនមានការប្រកួតនៅម៉ោង ៣:៣០នាទីឡើយ ពោលគឺម៉ោងនេះ នឹងលើកទៅលេងនៅម៉ោង ៥ល្ងាចវិញ។ ខណៈដែលការប្រកួតម៉ោង ៦:៣០នាទី ប្ដូរទៅលេងនៅម៉ោង៨យប់ឯណោះ។ ការផ្លាស់ប្តូរនេះដោយសារអាកាសធាតុក្តៅខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដកស្រង់ពី៖ Sabay