Pep ថាមិនទៅដឹកនាំនៅ Juventus ទេ លុះត្រាតែ Man City ដេញលោកចេញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
Pep Guarduola បាននិយាយ វាជារឿងមិនអាចទៅរួចសម្រាប់លោកដែលចាកចេញពី Manchester City ទៅចូលរួមជាមួយក្លឹបយក្សអ៊ីតាលី Juventus។
សេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលីបានចុះផ្សាយថា Guarduola នឹងទៅជំនួសកន្លែងលោក Massimiliano Allegri ក្នុងទីក្រុង Turin ក្នុងរដូវក្ដៅនេះ និងយល់ព្រមចុះកុងត្រា៤ឆ្នាំ។ យ៉ាងណាមិញអ្នកចាត់ការរបស់ Man City បានចេញមកបដិសេធភ្លាមៗ ក្រោយក្រុមរបស់លោកយកឈ្នះ Watford ៣-១ កាលពីថ្ងៃសៅរ៍។
“ខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតនៅទីនេះ តើខ្ញុំទៅណា? វាមិនអាចទៅរួចទេ លើកលែងតែក្លឹបដេញខ្ញុំចេញ។ ប្រសិនបើ Manchester City នៅត្រូវការខ្ញុំ ខ្ញុំនឹងនៅបន្ត២ឆ្នាំទៀត ហើយសង្ឃឹមអាចនៅបន្តទៅមុខទៀត។ ខ្ញុំនឹងមិនទៅ Juventus ក្នុងរយៈពេល២ឆ្នាំខាងមុខនេះទេ"។ សម្ដីរបស់លោក Pep៕
ដកស្រង់ពី៖ Sabay