Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sanchez នឹង​​ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល ដោយ​សារ​បញ្ហា​របួស

  • បោះពុម្ព

Alexis Sanchez ខ្សែប្រយុទ្ធរបស់ Manchester United ត្រូវខកខានប្រកួតរហូតចប់រដូវកាលនេះ ដោយសារតែគេមានមានបញ្ហារបួសជង្គង់ អំឡុងពេលយកឈ្នះ Southampton ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅ។

កីឡាករវ័យ៣០ឆ្នាំត្រូវបង្ខំចិត្តប្ដូរចេញនៅនាទី៥២ក្នុងកីឡដ្ឋាន Old Trafford បន្ទាប់ពីប៉ះទង្គិចជាមួយខ្សែការពារ Jan Bednarek របស់ Southampton។ ពេលនេះអតីតកីឡាកររបស់ Arsenal រូបនេះត្រូវសម្រាករយៈពេល៨សប្ដាហ៍។ ក្រុមគ្រូពេទ្យរបស់ជម្រើសជាតិឈីលីបានប្រាប់សារព័រ៌មានថា៖ "ពួកយើងបាននិយាយជាមួយកីឡាកររួចរាល់ គេបានស្កេនពិនិត្យរបួសកាលពីថ្ងៃអាទិត្យ។ លទ្ធផលគេអាចប្រកួតបាននៅពាន Copa America ពេលខាងមុខ ប៉ុន្តែពេលនេះមិនអាចលេងបានឡើងត្រូវសម្រាកពី៦ទៅ៨សប្ដាហ៍៕

ដកស្រង់ពី៖ Sabay