បណ្តាញសង្គម

Spurs និង Son បាន​សាង​​កំណត់ត្រា​ល្អ​អ្វី​ខ្លះ ក្រោយ​ឈ្នះ Dortmund

ក្លឹបអង់គ្លេស Spurs កំពុងតែមានទឹកមាត់លេបបណ្ដើរៗ ក្នុងការឈានទៅវគ្គបន្ត ក្រោយយកឈ្នះក្រុមភ្ញៀវ Dortmund ៣-០ កាលពីយប់មិញ។

៣គ្រាប់របស់ Spurs ធ្វើបានដោយកីឡាករកូរ៉េខាងត្បូង Heung-Min Son ខ្សែការពារ Jan Vertonghen និង Fernando Llorente។ ក្រោយទទួលបានជ័យជម្នះនេះតើ Spurs និង Son បានសាងកំណត់ត្រាអ្វីខ្លះ?

.នេះជាលើកទី៥ហើយ ដែល Spurs រកបានជ័យជម្នះធំធេងធ្វើបាន៣គ្រាប់នៅ UCL

.Spurs ក្លាយជាក្រុមអង់គ្លេសទីមួយដែលឈ្នះក្នុងផ្ទះនៅវគ្គចាញ់ធ្លាក់ ទល់នឹងក្រុមមកពីអាល្លឺម៉ង់ចាប់តាំងពី Manchester United យកឈ្នះ Schaleke កាលពីរដូវកាល២០១០-១១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

.Son Heung-min រកបាន៩គ្រាប់ ក្នុងចំណោម១១ប្រកួតគិតគ្រប់កម្មវិធីទល់នឹង Borussia Dortmund Son Heung-min បានចូលរួមរកបាន១៦គ្រាប់ក្នុងការបង្ហាញខ្លួន១២លើកចុងក្រោយឲ្យ Spurs គិតគ្រប់កម្មវិធី ក្នុងនោះទាត់ចូល១១គ្រាប់ និង Assist ៥គ្រាប់

.នេះគឺជាលើកទីពីរដែល Jan Vertonghen រកបានគ្រាប់បាល់និងបញ្ជូនក្នុងការប្រកួតតែមួយឲ្យ Spurs៕

ដកស្រង់ពី៖ Sabay