Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar ថា PSG នឹង​ឈ្នះ​ពាន Champions League នៅ​រដូវ​កាល​នេះ

  • បោះពុម្ព

Neymar មានទំនុកចិត្ត Paris Saint-Germain នឹងឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំនេះ ដោយសារតែមានក្រុមដ៏អស្ចារ្យនិងគ្រូមានទេពកោសល្យលោក Thomas Tuchel។

កីឡាករសញ្ជាតិប្រេស៊ីលខកខានមិនបានលេងការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយជាមួយ Manchester United កាលពីម្សិលមិញ ដោយសារកំពុងព្យាបាលរបួសជើង។ ត្បិតតែអវត្តមានកីឡាករសំខាន់២រូប Neymar និង Edinson Cavani ក្លឹប PSG នៅតែធ្វើបានល្អយកឈ្នះម្ចាស់ផ្ទះ Man utd ២-០។

PSG មិនទាន់ឈ្នះពានធំណាមួយនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីមានការវិនិយោគពីសេដ្ឋីកាតា ប៉ុន្តែ Neymar ជឿថាការរងចាំរបស់ពួកគេនឹងបញ្ចប់នៅឆ្នាំនេះ។ "PSG នឹងក្លាយជាជើងឯក Champions League។ PSG មិនមែនពឹងលើតែខ្ញុំម្នាក់ទេ គេមានក្រុមដ៏អស្ចារ្យនិងគ្រូមានសមត្ថភាព"៕

ដកស្រង់ពី៖ Sabay