បណ្តាញសង្គម

Chelsea ចង់​យក Zidane មក​ជំនួស Sarri ដើម្បី​ជួយ​ក្រុម​ឡើង​ទៅ​លើ​វិញ

ក្លឹប Chelsea កំពុងសម្លឹងមើលចង់បាន Zinedine Zidane មកជួយពួកគេឲ្យក្លាយជាក្រុមខ្លាំងម្ដងទៀត ក្រោយមួយរយៈចុងក្រោយបរាជ័យញឹកពេក។

អ្នកចាត់ការបច្ចុប្បន្នលោក Maurizio Sarri ស្ថិតក្នុងការមិនពេញចិត្តពីអ្នកគាំទ្រ ក្រោយចាញ់ ៦-០ កាលពីចុងសប្ដាហ៍កន្លងទៅក្រោមថ្វីជើងរបស់ Manchester City ធ្វើឲ្យ Chelsea ធ្លាក់ទៅលេខ៦នៅ Premier League។ មានការគាំទ្រជាច្រើនចង់ឲ្យ Chelsea នាំយក Zidane មកជំនួសSarri ហើយការពិភាក្សាពិចារណាត្រូវបានគេលើកមកនិយាយក្នុងសប្ដាហ៍នេះ។

Zidane បានបន្សល់ស្នាដៃនៅពានរង្វាន់ Champions League ដោយឈ្នះ៣រដូវកាលជាប់គ្នា ពេលដែលលោកជាអ្នកចាត់ការរបស់ Real Madrid។អ្នកចាត់ការសញ្ជាតិបារាំងវ័យ៤៦ឆ្នាំបច្ចុប្បន្នមិនទាន់ទៅដឹកនាំក្រុមណាមួយនៅឡើយទេ ហើយត្រូវបានគេដឹងថាលោកចង់មកធ្វើការនៅ Premier League៕

ដកស្រង់ពី៖ Sabay