Solskjaer ថា Martial អាចក្លាយជា Ronaldo ទីពីរនៅ Man Utd
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
Anthony Martial មានសមត្ថភាពអាចទាន់ដល់កម្រិតលេងរបស់ Cristiano Ronaldo។ នេះបើតាមសម្ដីគ្រូបណ្ដោះអាសន្ន Ole Gunnar Solskjaer។
ការនិយាយបែបនេះរបស់អ្នកចាត់ការសញ្ជាតិន័រវែសធ្វើឡើងស្របពេល Martial បានបង្កើតឱកាសឲ្យ Paul Pogba បើកឆាកគ្រាប់ទីមួយ និងស៊ុតបញ្ចូលទី ខ្លួនឯង ១គ្រាប់ ក្នុងជ័យជម្នះ ៣-០ ទល់នឹង Fulham កាលពីថ្ងៃសៅរ៍។ គួរបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំទើបបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៤ជាមួយ United កាលពីចុងខែមុន។
កាលពីមុន Martial ធ្លាប់ត្រូវបានអ្នកគាំទ្រធ្លាប់ប្រដូចជាមួយ Cristiano Ronaldo ដែរកាលពីទិញមកភ្លាមៗហើយពេលនេះ Solskjaer បាននិយាយរឿងនេះសារជាថ្មី។ Ronaldo ធ្លាប់ឈ្នះពានធំ៨នៅ United ក្រោយស៊ុតបញ្ចូលទី១១៨គ្រាប់ក្នុង២៩២ប្រកួត៕
ដកស្រង់ពី៖ Sabay