Bernardo Silva ប្រាប់ឈ្មោះក្រុមដែលអាចប្រជែងពាន PL ជាមួយនឹងក្លឹប Man City
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ខ្សែបម្រើក្លឹប Manchester City កីឡាករ Bernardo Silva បានលើកឡើងថា ក្លឹបដែលអាច ប្រជែងយកពាន លីគកំពូល អង់គ្លេស ជាមួយនឹងក្លឹប របស់ខ្លួន ក្នុងពេលនេះគឺមានតែ ៤ទេគឺ ក្លឹបនៃទីក្រុងឡុងដុងទាំង ៣ (Arsenal, Chelsea, Tottenham Hotspur) និងក្លឹប Liverpool។
កីឡាករវ័យ ២៤ឆ្នាំនេះបាននិយាយថា៖ " ខ្ញុំគិតថា Chelsea និង Liverpool ជាក្រុមខ្លាំង ចំណែកឯ Arsenal ក៏អញ្ចឹងដែរ ហើយ Spurs វិញទោះជាគេចាញ់ពួកយើងកាលពីថ្ងៃច័ន្ទក្ដី ក៏ពួកគេនៅតែជាបេក្ខភាពមួយដែរ " ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានបន្តទៀតថា៖ " ខ្ញុំគិតថា វានឹងពិបាកខ្លាំងហើយ ព្រោះកាលពីរដូវកាលមុន គ្មាននរណារំពឹងថាយើងឈ្នះច្រើនប្រកួត ហើយបានពិន្ទុច្រើនដល់ម្ល៉ឹងទេ។
ដូច្នេះហើយពួកគេនឹងធ្វើឲ្យល្អជាងមុន ដើម្បីបំបាក់ពួកយើង " ។កីឡាកររូបនេះបានបន្ថែមថា៖ " ដោយសារតែពិបាកហ្នឹងហើយ យើងត្រូវតែខំដណ្ដើមយក ៣ពិន្ទុគ្រប់ប្រកួត បើបានអញ្ចឹងមែន ពេលចប់រដូវកាលយើងនឹងអបអរពាន Premier League មួយទៀត " ។ តាំងពីផ្ទេរចូលក្លឹប Manchester City នៅឆ្នាំ២០១៧មក កីឡាករព័រទុយហ្គាល់ Bernardo Silva បានបង្ហាញខ្លួនឲ្យក្លឹបបាន ៦៦ប្រកួត និងរកគ្រាប់បាល់បាន ១៤គ្រាប់គ្រប់កម្មវិធី៕
ដកស្រង់ពី៖ Sabay