Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​គ្រូ​ Dortmund ទម្លាយ​ថា​ Aubameyang មិន​ព្រម​ហាត់​ព្រោះ​ចង់​ទៅ​ Arsenal

  • បោះពុម្ព

Pierre-Emerick Aubameyang បានបដិសេធរត់ជាមួយមិត្តរួមក្រុម Borussia Dortmund អំឡុងពេលហ្វឹកហាត់ ព្រោះតែទាមទារចង់ទៅលេងនៅ Arsenal ពេលទីផ្សារដោះដូរកីឡាករបើកកាលពីដើមឆ្នាំ។

នេះបើតាមការទម្លាយពីលោក Peter Stoger។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំបានបង្ខំឲ្យក្លឹបលក់គេទៅអង់គ្លេសហើយទីបំផុតការផ្ទេរក៏កើតឡើងគឺ Arsenal បានព្រមព្រៀងទិញ Aubameyang ក្នុងតម្លៃកប់ពពក ៥៦លានផោន។ Stoger អតីតគ្រូបង្វឹក Dortmund បាននិយាយថាខ្លួនប្រឹងអស់លទ្ធភាពដើម្បីរក្សាតារាឆ្នើមរូបនេះប៉ុន្តែនៅតែបរាជ័យ។

“Aubameyang បានធ្វើឲ្យខ្ញុំអស់ផ្លូវដើរ។ គេបានហ្វឹកហាត់ធម្មតានៅ៤ថ្ងៃក្នុង១សប្ដាហ៍ ប៉ុន្តែនៅពេលដែល Arsenal ទាក់ទងមកកីឡាកររូបនេះបានបង្កើតសកម្មភាពមិនប្រក្រតីមួយចំនួនដូចជាមិនទៅជួបជុំក្រុមមុនការប្រកួត និងបដិសេធរត់ពេលហ្វឹកហាត់ជាដើម"។ គ្រូបង្វឹកវ័យ៥២ឆ្នាំប្រាប់ដូច្នេះ។ កីឡាករសញ្ជាតិហ្គាបុង បានចំណាយពេល៤ឆ្នាំកន្លះជាមួយ Dortmund ជាទីដែលរូបគេបានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែប្រយុទ្ធកំពូលមួយរូបនៅតំបន់អឺរ៉ុប៕

ដកស្រង់ពី៖ Sabay