បណ្តាញសង្គម

​ថ្ងៃ​នេះ​មាន ១៤ ប្រភេទ​កីឡា​ប្រកួត​​ដំបូង​​គេ​ ក្នុង​​ថ្ងៃ​បើក​ឆាក​កីឡា​ជាតិ

ថ្ងៃនេះជាថ្ងៃបើកឆាកកម្មវិធីប្រកួតកីឡាជាតិលើកទី២ ដែលគ្រោងរៀបចំពិធីបើកម៉ោង ៥ ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។

ក្នុងថ្ងៃបើកឆាកនេះមានប្រភេទកីឡាចំនួន ១៤ នឹងធ្វើការប្រកួតប្រជែង។ ប្រទេសកីឡាដែលបើកការប្រកួតថ្ងៃនេះរួមមាន អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះបុរស,បាល់ទាត់បុរស, ចំបាប់, តេក្វាន់ដូ ITF, វាយកូនបាល់, បាល់ទះក្នុងសាលបុរស, បាល់ទះក្នុងសាលនារី, ប៉េតង់, វូវីណាម, យូដូ, និង សីដក់។

ក្នុងយប់នេះដែរក៏មានការប្រគុំតន្ត្រីយ៉ាងធំ ដែលមានការចូលរួមពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ព្រមទាំងមានលោក ព្រាប សុវត្តិ ចូលរួមសម្ដែងផងដែរ។ កីឡាករជាតិលើកទី២នេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចចំណាយរហូតដល់ ១ លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ Sabay