កែវ រំចង់៖ ឈឺចិត្តណាស់ ឃើញ ធឿន ធារ៉ា ចាញ់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
អ្នកប្រដាល់នៅខេត្តបាត់ដំបង កែវ រំចង់ បានបញ្ជាក់ថាខ្លួនឈឺចាប់ណាស់ នៅពេលឃើញ ធឿន ធារ៉ា វៃចាញ់កីឡាករថៃ ដែលជាសិស្សប្អូនរបស់ សែន ស្ថាន។
កែវ រំចង់ ដែលជាអ្នកស្រលាញ់គុនខ្មែរ និងជាកីឡាករប្រដាល់វាយមិនចេះខ្លាចកីឡាករណានោះ បានបញ្ជាក់ថាខ្លួនពិតឈឺចិត្តនៅពេលឃើញអ្នកប្រដាល់កម្ពុជាចាញ់។
មួយវិញទៀត ការបរាជ័យនេះ បានធ្វើឱ្យសែនស្ថាន ឌឺដងថែមទៀតនោះ គឺកាន់តែធ្វើឱ្យ រំចង់ មិនអស់ចិត្តថែមទៀត។ កីឡាករកម្ពុជាដែលឡើងសង្វៀន Thai Fight ច្រើនលើកនោះ បានបញ្ជាក់ថែមទៀតថា ខ្លួនពិតជាចង់ឱ្យមានការប្រកួតជាមួយ សែនស្ថាន ណាស់។
កែវ រំចង់ បញ្ជាក់ថាខ្លួនចូលចិត្តកីឡាករណាដែលឌឺៗអីចឹង។ សូមបញ្ជាក់ថា ធារ៉ា ចាញ់សន្លប់ក្រោមថ្វីដៃរបស់កីឡាករ Kitti នៅសង្វៀន Max កាលពីសប្ដាហ៍មុន។ នេះជាការសន្លប់លើកទី១ហើយសម្រាប់កីឡាករខ្មែរដែលហ្វឹកហាត់នៅថៃខាងលើ។
មួយវិញទៀត ការចាញ់នេះ ត្រូវបានធារ់ា បញ្ជាក់ថាខ្លួនមិនស្រួលខ្លួន ហើយក៏មានបញ្ហាឈឺដៃផងដែរ ទើបបណ្ដាលឱ្យការវាយមិនអស់កម្លាំង។ ប្រសិនបើមានការប៉ះគ្នាជាលើកទី២វិញ កីឡាករវ័យ១៩ឆ្នាំរបស់កម្ពុជា រំពឹងដល់៧០% ថានឹងអាចយកឈ្នះវិញបាន៕
ដកស្រង់ពី៖ Sabay