របួស.កជើង Bailly ទំនងទាមទារការវះកាត់ អាចអវត្តមានពេញមួយរដូវកាល
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
Eric Bailly ទំនងជាត្រូវការវះកាត់របួស.កជើងដ៏រ៉ាំរ៉ៃរបស់ខ្លួនដើម្បីអាចចូលលេងវិញបាន។ នេះបើតាមការបញ្ជាក់របស់លោក Jose Mourinho។
កីឡាករវ័យ២៣ឆ្នាំដែលរងរបួសអំឡុងប្រកួតឲ្យជម្រើសជាតិកូឌីវ័រ ខកខានលេងឲ្យ Manchester United តាំងពីថ្ងៃទី៥ ខែវិច្ឆិកា ទល់នឹង Chelsea មក ហើយរូបគេប្រហែលជាអវត្តមានពេញមួយរដូវកាលនេះតែម្ដង។ “ខ្ញុំមិនចង់និយាយអ្វីដែលមិនល្អនោះទេ ព្រោះចង់ទុកតួនាទីនេះឲ្យគ្រូពេទ្យ។
ពួកយើងចង់ព្យាបាលឲ្យអស់លទ្ធភាពសិន តែបើវានៅតែមិនទទួលផល Bailly ប្រាកដជាត្រូវការវះកាត់ ហើយនឹងចំណាយពេលសម្រាកយូរជាងនេះ"។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់និយាយដូច្នេះ។ Bailly គឺជាកីឡាករដំបូងដែល Mourinho ចុះហត្ថលេខាយកពេលកាន់កាប់កៅអីអ្នកចាត់ការទូទៅនៅក្លឹបបិសាចក្រហម។ ខ្សែការពារកណ្ដាលស្បែកខ្មៅបានផ្ទេរពី Villareal ក្នុងតម្លៃ៣០លានផោន កាលពីឆ្នាំ២០១៦៕
ដកស្រង់ពី៖ Sabay