បណ្តាញសង្គម

ព្រោះ​មនុស្ស​ម្នាក់​​ជា​ហេតុ​នាំ​ឲ្យ Morata បង្ហាញ​ទម្រង់​លេង​​ល្អ​លើដី​អង់គ្លេស

Alvaro Morata បានប្រាប់ឲ្យដឹងថា រូបគេតែងតែមើលពីរបៀបលេងរបស់ Didier Drogba អំឡុងពេលលេងនៅ Chelsea ដើម្បីយកមកអនុវត្តន៍លើទីលាន។

អតីតសមាជិក Real Madrid បានចាប់ផ្ដើមជីវិតដ៏ស្រស់បំព្រង លើទឹកដីប្រទេសអង់គ្លេស បង្ហាញខ្លួន៧ប្រកួតដំបូង រកបានដល់ទៅ៦គ្រាប់ ប៉ុន្តែមួយរយៈចុងក្រោយខ្សត់គ្រាប់បន្តិចដោយសារមានរបួស។ Morata បាននិយាយថា គេបានសិក្សាពីក្បួនលេងរបស់សិស្សច្បង Drogba ចាប់តាំងពីខ្លួនបានផ្លាស់មក Stamford Bridge កាលពីរដូវក្ដៅកន្លងទៅ ហើយបច្ចុប្បន្នក៏នៅតែបន្តមើលដដែល។

"ខ្ញុំតែងមើលនៅផ្ទះ ដូច្នេះខ្ញុំពង្រឹងសមត្ថភាពជាមួយ Didier”។ សម្ដីMorata។ ក្នុងចំណោមគ្រាប់ទាំងអស់របស់កីឡាករអេស្ប៉ាញរដូវកាលនេះ ៦គ្រាប់សម្រេចដោយក្បាល។ចំពោះមូលហេតុដែលតែងរកគ្រាប់ដោយក្បាល កីឡាករវ័យ២៥ឆ្នាំថ្លែងថា កាលពីគេអាយុ៧ឬ៨ឆ្នាំ ឪពុករបស់គេតែងបោះបាល់ឲ្យគេលោតតែតពេលហ្វឹកហាត់។ នេះជាគ្រឹះមួយ ដែលនាំឲ្យការប្រើក្បាលរបស់គេបានល្អ៕

ដកស្រង់ពី៖ Sabay