បណ្តាញសង្គម

គ្រូ​បឹង​កេត​ថា ​ប្រកួត​ល្ងាច​នេះ​មិន​មាន​គ្រាប់​បាល់​ច្រើន​ដូច​នៅ​វៀតណាម​ទេ

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតយល់ឃើញថាការប្រកួតនៅល្ងាចម៉ោង៧នេះជាមួយក្រុមSanna Khánh Hòa BVN FC នឹងមិនមានគ្រាប់បាល់ច្រើនដូចកាលពីជើងទី១កន្លងទៅនោះទេ។

កាលពីប៉ះគ្នានៅទឹកដីវៀតណាមក្រុមបឹងកេតនិង Sanna Khánh Hòa BVN FC មានលទ្ធផលស្មើគ្នា ៤-៤ ដោយស៊ុតគ្នាសាហាវតែម្ដង។ យ៉ាងណាមិញ នៅល្ងាចនេះវិញ លោក ហៅ សុជាតិ គិតថានឹងមិនមានគ្រាប់បាល់ច្រើនទៀតទេ ត្បិតអីលោកមើលឃើញពីចំណុចខ្វះខាតច្រើនរបស់កូនក្រុមដែលធ្វើឱ្យរបូតគ្រាប់បាល់។

គ្រូបង្វឹកខាងលើបន្ថែមថាក្រុមរបស់លោកនឹងលេងការពារឱ្យល្អជាងការប្រកួតនៅទឹកដីវៀតណាម។ ស្របពេលការប្រកួតនៅកម្ពុជាផង នោះពួកគេនឹងលេងកាន់តែល្អជាងប្រកួតមុន បូកផ្សំជាមួយកម្លាំងថ្មី ចាន់ វឌ្ឍនាកា នឹងធ្វើឱ្យបឹងកេតកាន់តែមានសង្ឃឹម។ លោក សង្ឃឹមថាអ្នកគាំទ្រនឹងចូលទស្សនាការប្រកួតឱ្យបានច្រើន ដើម្បីជាកម្លាំងចិត្តដល់កីឡាករកម្ពុជា យកជ័យជម្នះឡើងទៅវគ្គបន្ដទៀត៕

ដកស្រង់ពី៖ Sabay