បណ្តាញសង្គម

ស្ងាត់ៗ Floyd ទៅ​ជិះ​​ទូក​កាយ៉ាក់​លេង​នៅ​ប្រទេស​ក្បែរ​កម្ពុជា

ក្រោយពីចូលនិវត្តន៍ពីប្រដាល់កីឡាករអាមេរិក Floyd Mayweather បានចំណាយពេលដើរកម្សាន្តជាច្រើនប្រទេស។

ថ្មីៗនេះកីឡាករមិនដែលស្គាល់ពាក្យថាចាញ់ បានបង្ហាញរូបភាពជាច្រើនសន្លឹកជិះទូកកាយ៉ាក់លំហែកាយនៅឯប្រទេសថៃ។ អតីតអ្នកប្រដាល់វ័យ៤០ឆ្នាំបានជិះទូកកាយ៉ាក់លើផ្ទៃសមុទ្រ និងចូលក្នុងល្អលើទឹកនៃកោះ Hong island នៅជិតខេត្តភូកេត។

Floyd បានបង្ហោះរូបជាច្រើនស្លឹកលើបណ្ដាលសង្គម Instagram របស់ខ្លួននៃសកម្មភាពដំណើរកម្សាន្ត។ កាលពីប៉ុន្មានសប្ដាហ៍មុនបុរសកំពូលឌឺរូបនេះក៏បានទៅកម្សាន្តនៅប្រទេសចិន លើមហាកំពែងចិនជាមួយគ្នីគ្នាចំនួន២៣នាក់ និងបានអួតថា ចាយអស់ជិត៣លានដុល្លារ សម្រាប់រយៈពេល២ ៣ថ្ងៃនៅទីនោះ។ ចាំមើលប្រទេសណាបន្ទាប់ ដែល Floyd ទៅបន្ត?

ដកស្រង់ពី៖ Sabay