បណ្តាញសង្គម

ឈិនឡូន​កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា​​វគ្គ​Semi Finals បាន​ត្រឹម​មេដាយ​សំរឹទ្ធ​

ក្រុមកីឡាឈិនឡូនកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធដោយស្វ័យប្រវត្តិ បន្ទាប់ពីចាញ់ក្រុមឈិនឡូនមីយ៉ាន់ម៉ាដោយពិន្ទុ ៩៤-១៣៧ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នេះបើតាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ជាការប៉ះគ្នា រវាង មីយ៉ាន់ម៉ា និង ឡាវ។ ក្រុមកម្ពុជានៅសល់មួយវិញ្ញាសាទៀតដែលនឹងប្រកួតនៅរសៀលថ្ងៃនេះ។

ដកស្រង់ពី៖ Sabay