Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម​ ថោង​ ខុន៖​ កីឡាករ​ទូកក្តោង​ទាំង​អស់​ត្រូវ​បន្ត​ខិតខំ​ និង​យកចិត្តទុកដាក់​លើ​ការហ្វឹកហាត់​ ចូល​រួម​ការប្រកួត​ឲ្យ​បាន​ច្រើន​

  • បោះពុម្ព

ថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ របស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជាម្សិលមិញនេះឯកឧត្ដម ថោង ខុន បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមការប្រកួតកម្រិតជាតិ-អន្តរជាតិឲ្យបានច្រើន។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួនថា ក្រុមកីឡាករ កីឡាការិនី កីឡាទូកក្តោងត្រូវបន្តខិតខំ និងយកចិត្តទុកដាក់លើការហ្វឹកហាត់ ចូលរួមការប្រកួតក្នុងក្របខណ្ឌជាតិ-អន្តរជាតិ ជាពិសេសត្រូវខិតខំយ៉ាងណាដើម្បីយកស្នាដៃអោយបានល្អក្នុងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ។

ទេសរដ្ឋមន្ត្រីបានអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំរបស់គណៈកម្មការប្រតិបត្តិសហព័ន្ធអាណត្តិទី២ ដែលបានខិតខំដឹកនាំ និងអនុវត្តន៍ការងារ ជាពិសេសជោគជ័យក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដមក៏បានជំរុញដល់គណៈកម្មការប្រតិបត្តិអាណត្តិទី៣ ឆ្នាំ២០២៣-២០២៧ បន្តខិតខំដឹកនាំកីឡាទូកក្តោងជាពិសេសការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនី ការបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស គ្រូបង្វឹក ឲ្យស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជន និងកីឡា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដណ្ដើមយកស្នាដៃថ្មីបន្ថែមទៀតជូនប្រទេសជាតិ។

បញ្ជាក់ដែរថា មហាសន្និបាតបញ្ចប់អាណត្តិទី២ និងការលើកទិសដៅអាណត្តិថ្មី ទី៣ ឆ្នាំ២០២៣ ដល់ ២០២៧ របស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជានេះធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក ថាង ហ្កោដុន ប្រធាន លោក ថោង រដ្ឋសក្តិ អនុប្រធានទី១ ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធាន និង លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ៕