Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកួត១ស្មើ ម៉ាប់ឆ្វេង និង ទូចអង្គរក្ស Sabay ជឿថាទូចអង្គរក្សឈ្នះ

  • បោះពុម្ព

នៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការប្រកួតបាល់ទះក្រៅផ្លូវការ១ស្មើដ៏កក្រើកមួយរវាងខ្លាចាស់ទាំងពីរគឺ ម៉ាប់ឆ្វេង និង ទូចអង្គរក្ស។ ចំពោះការប្រកួតនេះដែរមានការជជែកវែកញែកច្រើនអំពីជ័យជម្នៈដោយមតិខ្លះថាម៉ាប់ឆ្វេងនឹងឈ្នះនិងខ្លះទៀតថាទូចអង្គរក្សនឹងឈ្នះដោយលើកហេតុផលផ្សេងៗគ្នា។

ទោះបីជាយ៉ាងណា Sabay ក៏បង្ហាញាការចាប់អារម្មណ៍ចំពោះជំនួបនេះដែរ ដ្បិតអ្នកទាំងពីរសុទ្ធតែជាកីឡាករលំដាប់ប្រទេសលើបាល់ទះក្រៅប្រព័ន្ធនាពេលបច្ចុប្បន្ន ហើយក៏មិនដែលបានប៉ះគ្នា១ស្មើដែរពីមុនមក។ ម៉ាប់ឆ្វេងធ្លាប់ប៉ះមួយស្មើជាមួយម្ជុលពេជ្រ ឥន្ទ្រីពិឃាដឌូក និងសុខរ៉ាដូជាដើម ខណៈទូចអង្គរក្សធ្លាប់ជួបម្ជុលពេជ្រ និងឌូកជាដើម។

ចំពោះជំនួបរវាងសឺវីសឥតស្រមោលម៉ាប់ឆ្វេង និងទូចនៅតារាងបាល់ទះ SK Newtown មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញនាម៉ោងប្រមាណ៥ល្ងាចនេះ Sabay យល់ថាទូចនឹងទទួលបានជ័យជម្នះ១០០% ដោយសម្អាងលើបីចំណុចសំខាន់ៗមានផ្លែសេវា ភាពរហ័សរហួន និងបទពិសោធន៍។

-ផ្លែសេវា៖ អ្នកទាំងពីរមានផ្លែសេវាល្អដូចគ្នា បញ្ជាច្បាស់ដូចគ្នា មុតដូចគ្នា ប៉ុន្តែទូចអង្គរក្សមិនសូវជាខូចច្រើនឡើយ។ ដូច្នេះ Sabay ឲ្យផ្លែសេវាទូច 55-45។

-ភាពរហ័សរហួន៖ បើនិយាយពីភាពរហ័សរហួនទូចអង្គរក្ស លឿនជាងម៉ាប់ឆ្វេង ហើយការបណ្ដើរបាល់ល្អជាងម៉ាប់ឆ្វេង Sabay ឲ្យទូច 60-40 ម៉ាប់ឆ្វេង។

-បទពិសោធន៍៖ បទពិសោធន៍បាល់ទះក្រៅផ្លូវការម៉ាប់ឆ្វេងមានច្រើនជាងទូច ប៉ុន្តែបាល់ប្រកួត១ស្មើទូចមានច្រើនជាងទូចធ្លាប់លេងជាមួយម្ជុលពេជ្រ ឌូក លេង១ទល់២នៅកំពង់ស្ពឺ លេងមួយស្មើនៅល្វាឯម លេង១ស្មើនៅប្រទេសឡាវជាមួយកីឡាករមីយ៉ាន់ម៉ា ដោយលទ្ធផលទទួលបានជ័យជម្នះច្រើន ខណៈម៉ាប់ឆ្វេងនៅខ្វះបទពិសោធន៍។

យ៉ាងណា Sabay បានសម្ភាសន៍ទូចអង្គរក្សក្នុងជំនួប១ស្មើនេះ ហើយគេបានប្រាប់ថាសង្ឃឹម 50% ប៉ុណ្ណោះក្នុងការឈ្នះម៉ាប់ឆ្វេង។ចុះប្រិយមិត្តយល់យ៉ាងណាដែរ គិតថាគូ១ស្មើនេះអ្នកណានឹងទទួលបានជ័យជម្នះ? សូមបញ្ចេញមតិនៅខាងក្រោម៕

ដកស្រង់ពី៖ Sabay