Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាត់យុនតែងល្អចុងសិត នេះជាមូលហេតុ...!

  • បោះពុម្ព

មិនថាលេងបាល់ ៦ស្មើ ៤ស្មើ ៣ស្មើ ២ស្មើ ឬ ១ស្មើឡើយ កីឡាករ ទុយ កុសល ហៅយុនស្រែស្រែ ហាក់ធ្វើមិនសូវបានល្អទេនៅដើមសិត ប៉ុន្តែនៅចុងសិតវិញគេតែងទទួលបានជោគជ័យ តើបណ្ដាលមកពីកត្តាអ្វី?

ពាក់ព័ន្ធនឹងចម្ងល់នេះ ស្មាត់យុនស្រែស្រែបានឲ្យដឹងនៅតារាងបាល់ទះសេរី៧៧ ក្រោយប្រកួតបាល់ទះ ១ស្មើលំដាប់ស្រុកខ្មែរថា នេះជាធម្មជាតិរបស់គេតាំងពីកំណើត គឺភាគច្រើនគេតែងបង្ហាញសមត្ថភាពល្អឥតខ្ចោះនៅចុងសិត។ ស្មាត់មានដើមកំណើតនៅស្រុកជុំគិរីខេត្តកំពតបានបញ្ជាក់យ៉ាងដូច្នេះថា៖ **«និយាយតាមត្រង់អាហ្នឹងថាធម្មជាតិរបស់ខ្ញុំគឺចឹងហ្មង ធម្មជាតិយើងលេងពីដំបូងអត់សូវល្អ ប្រយ័ត្នដែរតែអត់សូវប្រយ័ត្នខ្ពស់ ដល់ពេលចុងសិតចាប់ផ្ដើមមានអារម្មណ៍ថាយើងលេងប្រយ័ន្តមែនទែន បាល់ចេញពីដៃយើងមួយៗគឺច្បាស់ហ្មង»**។

កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះស្មាត់យុនស្រែស្រែបានឈ្នះប្រាក់ ១,០០០ដុល្លារក្នុងការប្រកួតបាល់ទះ ១ស្មើរៀបចំដោយក្រុមហ៊ុន FUN8 សហការជាមួយបុរី ឃាម បញ្ញា ក្រោយគេបានយកឈ្នះឥន្ទ្រីពិឃាដឌូកនៅវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងការប្រកួតនេះនៅដើមសិតមហាជនបានរំពឹងឌូកឈ្នះ ១០០% ដ្បិតកីឡាករមានដើមកំណើតមកពីខេត្តព្រៃវែងបាន ៨ពិន្ទុដូរលីង ខណៈយុនស្រែស្រែមានតែ២ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក្រោយដូរលីង ស្មាត់យុនបានបិទស្មាត់ឌូកត្រឹម ៩ពិន្ទុហើយរូបគេរកពិន្ទុរហូតដល់សិត ១៥ពិន្ទុតែម្ដង អ្វីដែលគេចាប់អារម្មណ៍គឺផ្លែសេវាមិនខូចរបស់គេតែម្ដង៕

ដកស្រង់ពី៖ Sabay