Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ស្គាល់​ក្លឹប​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ក្នុង​ចំណោម​លីគ​ធំៗ​នៅ​អឺរ៉ុប

  • បោះពុម្ព

បច្ចុប្បន្នមានតែក្លឹបមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងចំណោមក្លឹបធំៗទាំង ៥ នៅអឺរ៉ុបក្នុង ៣០ ប្រកួតចុងក្រោយ។ ក្លឹបនោះគឺក្លឹបអាល្លឺម៉ង់ Bayer Leverkusen។

Bayer Leverkusen បានបង្ហាញទម្រង់លេងយ៉ាងល្អ។ នា ៣០ ប្រកួតចុងក្រោយ ក្លឹបបានយកឈ្នះដល់ទៅ ២៦ លើក និងស្មើ ៤ ដង ហើយមិនទាន់ស្គាល់រសជាតិចាញ់ឡើយ។ ក្នុងអំឡុងពេលនោះ ក្លឹបបានស៊ុតចូលដល់ទៅ ៩០ គ្រាប់។ បច្ចុប្បន្ន Leverkusen កំពុងឈរលេខ ១ ក្នុងលីគកំពូលអាល្លឺម៉ង់។

កំណត់ត្រាល្អនេះ ធ្វើឲ្យ Leverkusen គឺជាក្លឹបតែមួយគត់ដែលមិនទាន់ស្គាល់ជាតិចាញ់ក្នុងចំណោមលីគធំៗទាំង ៥ នៅអឺរ៉ុប រួមមានអង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និងបារាំង។

លើសពីនេះ Leverkusen ស្ថិតក្នុងចំណោមក្លឹបតែ ២ គត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់ដែលលេង ៣០ ប្រកួត មិនដែលស្គាល់ជាតិចាញ់។ ក្លឹបមួយទៀតគឺ Bayern Munich។ បន្ថែមពីនេះ Leverkusen នៅខ្វះតែ ២ ប្រកួតប៉ុណ្ណោះនឹងតាមស្មើកំណត់ត្រារបស់ Bayern ក្នុងការលេងប្រកួតមិនដែលចាញ់ជាប់ៗគ្នាដល់ទៅ ៣២ ប្រកួត។

ប្រកួតបន្ទាប់របស់ Leverkusen គឺត្រូវប៉ះជាមួយ Bayern Munich នៅថ្ងៃអាទិត្យ ១១ កុម្ភៈ ខាងមុខ ក្នុងកម្មវិធីលីគកំពូលអាល្លឺម៉ង់។

Bayer Leverkusen បានតែងតាំងលោក Xabi Alonso ជាអ្នកចាត់ការកាលពីខែតុលា ឆ្នាំ២០២២។ តាំងពីលោកមកដឹកនាំមក ក្លឹបបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសក្នុងរដូវកាលថ្មីនេះតែម្ដង៕

ដកស្រង់ពី៖ Sabay