Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភាព​ខុស​គ្នា​ដាច់​រវាង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​កីឡាករ​បាល់ទាត់​បុរស និង​កីឡាករ​បាល់ទាត់​នារី

  • បោះពុម្ព

តម្លៃផ្ទេរថ្លៃបំផុតកីឡាករបាល់ទាត់បុរស និងកីឡាករបាល់ទាត់នារីមានភាពខុសគ្នាប្រមាណ ៥២៦ ដង។

រហូតមកដល់ពេលបច្ចុប្បន្ន តម្លៃផ្ទេរថ្លៃបំផុតរបស់កីឡាករបាល់ទាត់បុរស គឺខ្សែប្រយុទ្ធប្រេស៊ីល Neymar នៅពេលដែលកីឡាកររូបនេះផ្ទេរពី Barcelona មកចូលរួមជាមួយ PSG កាលពីខែសីហា ឆ្នាំ ២០១៧។

កាលពីពេលនោះ ក្លឹបយក្សបារាំងចំណាយក្នុងតម្លៃផ្ទេរប្រមាណ ២៦០ លានដុល្លារសហរដ្ឋអាមេរិក ដែលជាកំណត់ត្រាតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់។ដោយឡែក តម្លៃផ្ទេរថ្លៃបំផុតរបស់កីឡាករបាល់ទាត់នារី គឺខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Mayra Ramirez នៅពេលដែលកីឡាកររូបនេះបានផ្ទេរទៅក្លឹបអង់គ្លេស Chelsea ពីក្លឹបអេស្ប៉ាញ Levante ក្នុងតម្លៃផ្ទេរសរុបប្រមាណ ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីពេលចុងខែមករាកន្លងទៅ។

ការពិតទៅ បាល់ទាត់នារីមានតាំងពីយូរហើយនៅអឺរ៉ុប ពោលគឺនៅចុងសតវត្សទី ១៩។ ប្រកួតផ្លូវការបាល់ទាត់នារី ហើយត្រូវបានកត់ត្រា គឺធ្វើឡើងនៅអង់គ្លេសក្នុងឆ្នាំ ១៨៩៥។

ទោះជាយ៉ាងណា ដោយបញ្ហាផ្សេងៗដូចជារចនាសម្ព័ន្ធលីគ ការគ្រប់គ្រង ក៏ដូចជាចំណាប់អារម្មណ៍របស់ទស្សនិកជន បាល់ទាត់នារីមិនសូវទទួលមានប្រជាប្រិយភាព បើប្រៀបនឹងបាល់ទាត់បុរស។

ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំកន្លងទៅនេះ ចំណាប់អារម្មណ៍ជាច្រើនបានកើនឡើងក្នុងការគាំទ្របាល់ទាត់នារី។ ក្លឹបធំៗនៅអឺរ៉ុប និងអាមេរិក បានរៀបចំឲ្យមានក្រុមបាល់ទាត់នារី ហើយមានការប្រកួតប្រជែងមានលីគ និងកម្មវិធីច្បាស់លាស់ ដោយទស្សនិកជនចូលទស្សនាច្រើន។

ការណ៍នេះ ធ្វើឲ្យមានគិតគូរឡើងវិញ ពីរឿងតម្លៃផ្ទេរក្នុងបាល់ទាត់នារី។ តួយ៉ាង កាលពីជាង ១០-២០ ឆ្នាំមុន តម្លៃផ្ទេរគឺមាន តែមានក្នុងកម្រិតតិចតួច។ ទោះជាយ៉ាងណា និន្នាការនេះមានការផ្លាស់ប្តូរបន្តិចម្ដងៗជាពិសេសនៅលីគធំៗនៅអឺរ៉ុប។

ឧទាហរណ៍កាលពីឆ្នាំ ២០២០ តម្លៃផ្ទេរថ្លៃបំផុតនៅបាល់ទាត់នារីគឺប្រមាណ ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ជាង ៣ ឆ្នាំក្រោយមក កំណត់ត្រាបច្ចុប្បន្នគឺ ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕