Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Haaland អាវ៉ង់​មួយ​ថ្ងៃ​ ៣០០ ដង

  • បោះពុម្ព

ខ្សែប្រយុទ្ធ Erling Haaland មានរបបហាត់ប្រាណយ៉ាងតឹងតែង។យោងតាមលោក Stanislav Macek អតីតគ្រូបង្វឹក Haaland កាលពីពេលកីឡាករលេងនៅក្លឹប RB Salzburg (ពីឆ្នាំ ២០១៩-២០២០) ខ្សែប្រយុទ្ធរូបនេះមានរបៀបរបបហាត់ប្រាណយ៉ាងតឹងរ៉ឹង។

កីឡាករអាវ៉ង់ (Push-up) ៣០០ ដង ហើយហាត់ប្រាណយកសាច់ដុំពោះ (Sit-up) ដល់ទៅ ១០០០ ដងក្នុងមួយថ្ងៃ។ លើសពីនេះ Haaland ចូលចិត្តហាត់ប្រាណប្រើល្បឿន និងកម្លាំង។ កីឡាករចូលចិត្តរត់ ធាក់កង់ និងទាញខ្សែដុំដែក។

បើតាមការវិភាគរបស់សារព័ត៌មាន Goal របបហាត់ប្រាណរបស់ Haaland គឺផ្ដោតសំខាន់ធ្វើយ៉ាងណាឲ្យកីឡាករមានល្បឿនលឿន ធន់នឹងសម្ពាធ និងមានកម្លាំងខ្លាំង ដែលជាគុណភាពចាំបាច់ដែលខ្សែប្រយុទ្ធត្រូវមាន។ ទោះជាយ៉ាងណា នេះការជាចងចាំរបស់អតីតគ្រូរបស់ Haaland កាលពី ៣ ឆ្នាំមុនប៉ុណ្ណោះ។

មិនទាន់មានរបាយការណ៍ចុងក្រោយណាមួយដែលបានធ្វើបច្ចុប្បន្នភាពរបបហាត់ប្រាណរបស់ Haaland នៅរយៈពេល ៣ ឆ្នាំចុងក្រោយនេះនោះទេ។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែសវ័យ ២៣ ឆ្នាំ Haaland បានមកចូលរួម Man City កាលពីឆ្នាំ ២០២២។

គិតមកទល់ពេលនេះ កីឡាករលេងបានសរុប ៧៦ ប្រកួតឲ្យក្លឹប និងស៊ុតចូល ៧១ គ្រាប់។ ក្នុងរដូវកាលដំបូងរបស់ខ្លួននៅជាមួយក្លឹប កីឡាករជួយ Man City ឈ្នះពានធំៗដល់ទៅ ៤ រួមមាន Premier League, FA Cup, Champions League និង Super Cup៕