Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សោម ចំណាប់ យល់ឃើញថា ក្រុមខ្លាំង២នេះឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយក្រុមនេះលើកពាន «តេជោលីគ»

  • បោះពុម្ព

អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា លោក សោម ចំណាប់ បានយល់ឃើញថាក្រុមជើងខ្លាំងសមាគមន៍បាល់ទះវិសាខា និងក្លឹបបញ្ជារដ្ឋានអង្គរក្សនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន «តេជោលីគ TECHO Volleyball Cambodia League» រដូវកាលឆ្នាំ២០២៣-២០២៤ ហើយវិសាខានឹងលើកពានជាប្រវត្តិសាសន៍មួយនេះ។

វិសាខាលើកពានដោយសារកូនក្រុមរបស់លោក គាំ ស៊ាងហ៊ីន ជាក្រុមខ្លាំងប្រចាំនៅកម្ពុជា និងជាក្រុមសំបូរដោយកីឡាករជម្រើសជាតិកម្ពុជាដែលល្អៗនិងមានបទពិសោធន៍យូរឆ្នាំ។

មិនតែប៉ុណ្ណោះវិសាខាមានស្មាត់ឆ្វេងស្ដាំបីម៉ែត្រ មានរនាំងល្អ និងមានកីឡាករជំនាញដេញបាល់លឿនរឹងៗតួយ៉ាង ផុល រតនៈ, មួន និមល និង Henry Pelayo សញ្ជាតិគុយបារ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សោម ចំណាប់។

ដោយឡែកក្លិបបញ្ជាការដ្ឋានអង្គរក្សមានស្មាត់ឆ្វេងស្ដាំល្អៗដូចគ្នានិងមានកីឡាករឥណ្ឌូណេស៊ីដល់ទៅបួនរូបដោយក្នុងនោះបីរូបជាជម្រើសជាតិមាន Dio Zulfikri, Doni Harryono និង Luvi FN។

ប៉ុន្តែអ្វីដែលលោក សោម ចំណាប់ មើលឃើញនោះគឺក្លឹបបញ្ជាការដ្ឋានអង្គរក្សចាញ់ប្រៀបវិសាខាត្រង់កីឡាករដេញបាល់លឿននៅជ្រាយជាងដែលជាហេតុពិបាកឈ្នះ។ កត្តាសំខាន់មួយទៀតដែលោកមើលឃើញគឺការហ្វឹកហាត់ជាប់លាប់ជាមួយគ្នា ថ្វីបើអង្គរក្សបាននាំយកកីឡាករល្អៗមកច្របាច់បញ្ចូលគ្នាជាមួយកីឡាករខ្មែរពិតមែន ប៉ុន្តែមិនល្អដូចវិសាខាដែលបានហាត់ជាមួយគ្នាយូរឆ្នាំឡើយ។

សូមជម្រាបដែរថា លោកសោម ចំណាប់ កាលពីពេលថ្មីៗនេះពោលឆ្នាំ២០២៣លោកបានដឹកនាំក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុលើកពានឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ក្រោយលុតក្រុមខ្លាំងវិសាខា ៣-២ នៅវគ្គផ្ដាច់ព្រ័ត្រនៅសាលបាល់ទះនៃពហុកីឡដ្ឋានជាតិ៕